គ្រូពេទ្យខេត្តស្វាយរៀង សម្រាលកូនជូនស្រ្ដីវិជ្ជមានកូវីដ១៩ម្នាក់ បានដោយជោគជ័យ

0
7

ភ្នំពេញ៖ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ២:០០នាទី ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យខេត្តស្វាយរៀង បានសម្រាលកូនជូនស្រ្ដី ជាជនជាតិខ្មែរម្នាក់ ដែលវិជ្ជមានកូវីដ១៩ មានអាស័យដ្ឋាននៅភូមិអង្គក្ដួច ឃុំព្រះពន្លា ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀងដែលកំពុងធ្វើច័ត្តាឡឺស័ក និងព្យាបាលជំងឺ ដោយទទួលបានកូនប្រុសម្នាក់ទំងន់ ២,៨ គីឡូក្រាម ដែលនេះជាករណីទីដប់មួយផងដែរសម្រាប់មន្ទីរពេទ្យខេត្ត។

សូមរំលឹកថា ខេត្តស្វាយរៀង នៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុប ១,៥០៥នាក់ ស្រី ៨៦៨នាក់ ករណីជាសះស្បើយចំនួន ១,០០៨ នាក់ស្រី ៥៨១នាក់ ករណីកំពុងព្យាបាលចំនួន ៤៨៧នាក់ ស្រី២៨៥នាក់ និងករណីស្លាប់មានចំនួន១០នាក់ ស្រី ៣នាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here