បញ្ជូន​ខ្លួនជនសង្ស័យ​​៦​នាក់​ ពាក់ព័ន្ធ​ករណីនាំមនុស្ស​ឆ្លង​ដែន​ខុសច្បាប់​ ទៅ​សាលាដំបូង​ខេត្ត

0
8

ភ្នំពេញ​៖​ ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​ បាន​បង្ហាញមុខ​ជនសង្ស័យ​ចំនួន​៦​នាក់​ ពាក់ព័ន្ធ​ករណី​នាំ​មនុស្ស​ឆ្លង​ដែន​ដោយ​ខុសច្បាប់​ ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​អនុវត្ត​តាម​ច្បាប់​ នៅ​ថ្ងៃ​ទី​២១​ ខែមិថុនា​ ឆ្នាំ​២០២១​នេះ​។​

​លោក​វរសេនីយ៍ទោ​ បោ​ន​ ស៊ី​ហា​ អធិការ​ស្តីទី​បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ជា​មេ​ខ្ស​ល់​ អ្នក​រត់​ម៉ូតូ​ ឌុ​ប​និង​ប្រជាជន​ខ្មែរ​សរុប​ចំនួន​១២​នាក់​ ត្រូវ​បាន​កម្លាំង​នគរបាល​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៩១១​ ធ្វើការ​ឃាត់ខ្លួន​បញ្ជូន​មក​ការិយាល័យ​ជំនាញ​ផ្នែក​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការ​អនីតិជន​នៃ​អធិការ​រ​ដ្ឋា​ន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ នៅ​វេលា​ម៉ោង​៣​និង​៤៥​នាទី​រសៀល​ ថ្ងៃ​ទី​១៩​ ខែមិថុនា​ ឆ្នាំ​២០២១​ ដោយ​ក្នុង​នោះ​មាន​ វត្ថុ​តាង​ទូរស័ព្ទ​ដៃ​៦​គ្រឿង​,​ផា​ស្អាប់​១​គ្រឿង​និង​ម៉ូតូ​២​គ្រឿង​។​

​ជនសង្ស័យ​មានឈ្មោះ​ ១-​សុខា​ រ៉ា​វុ​ធ​ ភេទ​ប្រុស​អាយុ​២០​ឆ្នាំ​ ស្នាក់​នៅ​ភូមិ​បា​លិ​លេ​យ្យ​ សង្កាត់​និង​ក្រុង​ប៉ោយ​ប៉ែ​ត​, ២-​ខេមរា​ សូ​រ៉ា​វីត​ ហៅ​ម៉ៅ​ ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ​ ស្នាក់​នៅ​ភូមិ​ក្បាលស្ពាន​២​ សង្កាត់​និង​ក្រុង​ប៉ោយ​ប៉ែ​ត​, ៣-​លី​ វ៉​ន​ ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ​ ស្នាក់​នៅ​ភូមិ​ព្រៃ​ព្រិច​ សង្កាត់​និង​ក្រុង​ប៉ោយ​ប៉ែ​ត​ (​ទាំង​៣​នាក់​នេះ​ជា​មេ​ខ្ស​ល់​)​។​ ៤-​ឈ្មោះ​ ជី​ង​ ហៅ​ណា​ន​ ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ​ ស្នាក់​នៅ​ភូមិ​ប្រជា​ធម្ម​កើត​ សង្កាត់​ផ្សារ​កណ្តាល​ ក្រុង​ប៉ោយ​ប៉ែ​ត​ , ៥-​ ឈ្មោះ​ប៉ែន​ ឆៃ​ណា​ម​ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​ ស្នាក់​នៅ​ភូមិ​ប្រជា​ធម្ម​កើត​ សង្កាត់​ផ្សារ​កណ្តាល​ ក្រុង​ប៉ោយ​ប៉ែ​ត​, ៦-​ឈ្មោះ​យួ​ម​ សឿ​ម​ ភេទ​ប្រុស​អាយុ​ ៣៥​ឆ្នាំ​ នៅ​ភូមិ​សាមគ្គី​មាន​ជ័យ​សង្កាត់​ និង​ក្រុង​ប៉ោយ​ប៉ែ​ត​(៣​នាក់​នេះ​ជា​អ្នក​ពាក់ព័ន្ធ​ដឹក​ជញ្ជូន​ពលករ​ដើម្បី​ឆ្លង​ដែន​)​។​

​លោកស្រី​វរសេនីយ៍ត្រី​ ឌី​ សុ​ជាតិ​ ស្នងការ​រង​ទទួល​ផែនការ​ងារ​ នគរបាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​ បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ជា​មេ​ខ្ស​ល់​ចំនួន​៣​នាក់​ និង​អ្នក​ពាក់ព័ន្ធ​ចំនួន​៣​នាក់​ ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការពារ​អនីតិជន​ បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​នៅ​ថ្ងៃ​ទី​២១​ ខែមិថុនា​ឆ្នាំ​២០២១​នេះ​ហើយ​ដែរ​។​ ចំណែក​ប្រជាពលរដ្ឋ​ទាំង​៦​នាក់​ បញ្ជូន​ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​វិទ្យាល័យ​និមិត្ត​ ក្នុង​សង្កាត់​និមិត្ត​ក្រុង​ប៉ោយ​ប៉ែ​ត​៕

LEAVE A REPLY

Please enter your comment!
Please enter your name here