ភ្នំពេញ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ បានសម្រេចបិទការចេញ-ចូលជាបណ្ដោះអាសន្ន នៅទីតាំងភោជនីយដ្ឋានហ្គោលក្លឹប និងភោជនីយដ្ឋានរស្មីផ្កាយពេជ្រ ស្ថិតនៅភូមិជីមាន់លិច ឃុំក្រែក ស្រុកពញាក្រែក ក្រោយរកឃើញពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ១៩។
យោងតាមកសេចក្ដីសម្រេចរបស់ដ្ឋបាលខេត្តត្បូងឃ្មុំបានឲ្យដឹងថា ទីតាំងទាំង២ខាងលើនេះ ត្រូវបិទជាបណ្ដោះអាសន្នរយៈពេល១៤ថ្ងៃ ហើយណែនាំឲ្យបុគ្គលដែលធ្លាប់បានទៅទីតាំងនោះ ចាប់ពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១មក ត្រូវទៅពិនិត្យសុខភាព និងយកសំណាកនៅមន្ទីរពេទ្យបង្អែក ឬមណ្ឌលសុខភាពដែលនៅជិតផ្ទះ៕