មេបក្សយុវជនកម្ពុជា! លោក សម រង្ស៊ីកំពុងដើរជាន់ដានឪពុករបស់លោក

0
5

ភ្នំពេញ÷ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានលើកឡើងថា លោក សម រង្ស៊ីបាននឹងកំពុងដើរជាន់ដាន ឪពុករបស់លោក (សម សារី) ហើយក៏កំពុងធ្វើឲ្យខ្លួនធ្លាក់ក្នុងជ្រោះអវិជ្ជាដែលពិបាកព្យាបាល។

លោក ពេជ្រ ស្រស់ បានលើកឡើងតាមរយ:បណ្ដាញសង្គមហ្វេសប៊ុក យ៉ាងដូច្នេះថា “លោក Sam Rainsy បាននឹងកំពុងដើរជាន់ដាន ឪពុករបស់លោក (សម សារី) ហើយក៏កំពុងធ្វើឲ្យខ្លួនលោកធ្លាក់ក្នុងជ្រោះអវិជ្ជាដែលពិបាកព្យាបាលដោយលោក Sam Rainsy ក៏បានដឹងហើយថា ច្បាប់រដ្ឋធម្មនុញ្ញកម្ពុជាជំពូកទី2 មាត្រា៧ បានចែងច្បាស់ណាស់ថា អង្គ ព្រះមហាក្សត្រ ទ្រង់គ្រងរាជ្យប៉ុន្តែមិនកាន់អំណាចឡើយ ហើយព្រះអង្គមិនអាចនរណារំលោភបំពានបានឡើយ ដូច្នេះការប្រមាថរបស់លោក Sam Rainsy លើអង្គព្រះមហាក្សត្រគឺជាការប្រមាថ”ជាតិសាសន៍ខ្មែរ”ទាំងមូល ហើយបានរំលោភបំបាននូវ ព្រះកិត្តិយស ព្រះមហាក្សត្រយ៉ាងធ្ងន់ធ្ងរបំផុត ដែលមិនអាចទទួលយកបានទេ”។

លោក ពេជ្រ ស្រស់ បញ្ជាក់ថា ម្យ៉ាងវិញទៀតលោក Sam Rainsy មិនអាចជួយកែឈ្មោះឪពុកលោកឲ្យរួចផុតពីជនក្បត់ជាតិបានឡើយ ផ្ទុយទៅវិញលោក Sam Rainsy កំពុងតែបង្កើតពូជ ក្បត់ជាតិ ក្នុងវង្សត្រកូលរបស់លោកឲ្យជាប់នៅក្នុងប្រវត្តិសាស្រ្តខ្មែរនៅគ្រប់ជំនាន់តែម្តង៕

LEAVE A REPLY

Please enter your comment!
Please enter your name here