អាជ្ញាធរសម្រេចផ្អាកអាជីវកម្មលក់ដូរទាំងអស់នៅផ្សារវាលរេញ រយៈពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់កូវីដ

0
8

ភ្នំពេញ៖ រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចផ្អាកជាបណ្តោះអាសន្ននូវអាជីវកម្មលក់ដូរទាំងអស់នៅផ្សារវាលរេញ ស្ថិតក្នុងឃុំវាលរេញ ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ រយៈពេល១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នៅថ្ងៃទី២៣ ខែមិថុនា ដល់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១។

ក្នុងសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តព្រះសីហនុបានឱ្យដឹងថា ការសម្រេចផ្អាកជាបណ្តោះអាសន្ននូវអាជីវកម្មលក់ដូរនៅផ្សារវាលរេញនេះ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩៕

ខាងក្រោមនេះ ជាសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តព្រះសីហនុ៖

LEAVE A REPLY

Please enter your comment!
Please enter your name here