រដ្ឋមន្រ្តីការបរទេសកម្ពុជា-អង់គ្លេស ជួបពិភាក្សាគ្នាលើទិដ្ឋភាពផ្សេងៗ នៃកិច្ចសហប្រតិបត្តិការទ្វេភាគី

0
11

ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសកម្ពុជា និងលោក ដូមីនិក រ៉ាអាប់ (Dominic Raab) រដ្ឋមន្រ្តីការបរទេស និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស បានបើកកិច្ចប្រជុំទ្វេភាគី ផ្តោតការពិភាក្សាលើទិដ្ឋភាព ផ្សេងៗនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិដែលជាប្រយោជន៍ និងកង្វល់រួម។

សូមរំលឹកថា តបតាមការអញ្ជើញរបស់ប្រមុខការទូតកម្ពុជា លោក ដូមីនិក រ៉ាអាប់ បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១នេះ ។ ក្នុងឱកាសស្នាក់នៅរាជធានីភ្នំពេញលោក ដូមីនិក រ៉ាអាប់ នឹងអញ្ជើញទៅទស្សនាសារមន្ទីរ ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងមជ្ឈមណ្ឌលឯកសារកម្ពុជាផងដែរ។

ទស្សនកិច្ចផ្លូវការរបស់ លោក ដូមីនិក រ៉ាអាប់ នៅកម្ពុជា នឹងជួយរួមចំណែកជំរុញ និងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី រវាងប្រទេសទាំងពីរ និងជាការបោះជំហានទៅមុខ នៅក្នុងកិច្ចសហប្រតិបត្តិការ ពហុភាគីក្នុងក្របខ័ណ្ឌអាស៊ាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here