អស្ចារ្យ! Twitter បន្ថែមមុខងារ ដែលអាចស៊ែរផុស ជាមួយនឹងកម្មវិធី Instagram

0
15

ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា ក្រុមហ៊ុន Twitter បានប្រកាសកាលពីម្សិលមិញនេះ ទាក់ទងទៅនឹងមុខងារដែលអាច ឱ្យអ្នកប្រើប្រាស់ទូរសព្ទ iPhone ចែករំលែកផុស (tweet) របស់ពួកគេជាមួយនឹងកម្មវិធី Instagram ដែលមុខងារនេះក្រុមហ៊ុន បានសាកល្បងប្រើ ចាប់តាំងពីចុងឆ្នាំ២០២០។

មុខងារថ្មីនេះធ្វើឱ្យអ្នកប្រើប្រាស់កម្មវិធី Twitter មានភាពងាយស្រួលក្នុងការចែករំលែក tweet ជាមួយនឹងកម្មវិធី Instagram ដោយមិនចាំបាច់ធ្វើការថតស្រ្គីន (screenshot) ហើយផុសនៅក្នុងកម្មវិធី Instagram។ ទោះជាយ៉ាងណាក្ដី មុខងារនេះក៏នៅមានការកំណត់មួយចំនួន ដូចជាលោកអ្នកមិនអាចចុចនៅលើផុសដើម្បីត្រឡប់មកមើលផុសដើមវិញបាន។

ដើម្បីស៊ែរ tweet ណាមួយជាមួយនឹងកម្មវិធី Instagram លោកអ្នកគ្រាន់តែចុចនៅលើបូតុងស៊ែរដែលមាននៅផ្នែកខាងក្រោមនៃ tweet នីមួយៗ ហើយចុចនៅលើបូតុងដែលមានពាក្យ Instagram Stories៕

LEAVE A REPLY

Please enter your comment!
Please enter your name here