នៅសល់ប៉ុន្មាននាក់ទៀត! ប្តីប្រមឹកខឹងប្រពន្ធមិនដាំបាយឱ្យហូប ប្រើដំបងឫស្សីវាយបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ

0
10

បាត់ដំបង៖ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១០នឹង៣០នាទីព្រឹក នៅចំណុចក្រុមទី១៦ ភូមិទួល ព្រុំ២ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី បានដឹកនាំកម្លាំងឃាត់ខ្លួនបុរសចំណាស់ម្នាក់ឈ្មោះ ពៅ វិចិត្រ ហៅវាំង អាយុ៦៨ឆ្នាំ រស់នៅចំ ណុចកើតហេតុខាងលើ ក្នុងករណី ហិង្សាដោយចេតនា (ប្រើដំបងឫស្សីវាយប្រពន្ធ) ឈ្មោះ ក្រិះ នាង អាយុ៤៨ឆ្នាំ (រស់នៅជាមួយគ្នា) បណ្ដាលឱ្យរងរបួសដើមដៃខាងធ្វេង១កន្លែង (បាក់) និងរបួសឆ្អឹងជំនីផ្នែកខាងក្រោយ១កន្លែងហើមជាំ (របួសធ្ងន់) មកកាន់អធិការដ្ឋាននគរបាលស្រុកមោងឫស្សី ដើម្បីធ្វើការសាកសួរស្រាវជ្រាវ។

សូមជម្រាបជូនថា នៅពេលកើតហេតុបុរសជាប្តីវ័យចំណាស់រូបនេះបានប្រើដំបងឫស្សី វាយសំពងទៅទីលើប្រពន្ធរបស់ខ្លួនយ៉ាងដំណំ បង្កឱ្យមានការភ្ញាក់ផ្អើល ហើយបន្ទាប់ពីកើតភ្លាមសមត្ថកិច្ចនគរបាលបានចុះអន្តរាគមន៍ឃាត់ខ្លួនជនសង័្សយជាប្តីតែម្តង និងដកហូតបានដំបងឫស្សីមួយដើម រីឯប្រពន្ធដែលទទួលរងរបួសបាន នាំទៅសង្រ្កោះនៅមន្ទីរពេទ្យ។

ចំពោះមូលហេតុដែលនាំទៅដល់ការប្រើហិង្សាវាយទៅលើប្រពន្ធរបស់ខ្លួនបែបនេះ គឺដោយសារបុរសជាប្តីផឹកស្រាស្រវឹងនិងខឹងប្រពន្ធមិនបានដាំបាយឱ្យប្តីហូប។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបាននគរបាលស្រុកឃាត់ខ្លួននិងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីអនុវត្តបន្តតាមផ្លូវច្បាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here