ការពិតលាតត្រដាងហើយ! ករណីមន្ទីរពេទ្យបង្អែកអង្គស្នួល យកលុយពីពលរដ្ឋដែលទៅយកសំណាក ក្នុងម្នាក់៦ម៉ឺនរៀល

0
9

ភ្នំពេញ៖ បន្ទាប់ពីអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកបានបង្ហោះជាវីដេអូ រួមជាមួយ ខ្លឹមសារថា យកសំណាកអស់ចំនួន៦០០០០៛ សូម្បីតែកូនក្មេងក៏យកដែរ ភ្លាមៗនោះ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បញ្ជាឲ្យលោកអធិការនគរបាលស្រុកអង្គស្នួល ស្រាវជ្រាវករណីខាងលើជាបន្ទាន់។

ជាលទ្ធផល៖ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល ដឹកនាំកម្លាំងផ្នែកជំនាញស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាលម្កាក់ បានចុះទៅដល់ភូមិត្រពាំងធ្នង់ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ដើម្បីសាកសួរព័ត៌មានជុំវិញករណី ដែលបានបង្ហោះផ្សព្វផ្សាយនោះឱ្យដឹងថា៖
-មានប្រជាពលរដ្ឋ បានពាក់ព័ន្ធជំងឺកូវីដ-១៩ ហើយបានដាក់ឱ្យធ្វើចត្តាឡីស័ក នៅតាមផ្ទះ ចំនួន២០គ្រួសារ មនុស្ស៨៩នាក់ស្រី៤២នាក់ ក្នុងនោះបានទៅមន្ទីរពេទ្យបង្អែកអង្គស្នួល យកសំណាក ចំណាយលុយ៦០,០០០រៀលក្នុងម្នាក់ៗ សរុប៣៩នាក់ = ២,៣៤០,០០០រៀល។

នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ លោក សុខចិន្តា សោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះស្រុកអង្គស្នួល បានដឹកនាំក្រុមការងារអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ ប្រជាពលរដ្ឋ ពាក់ព័ន្ធដោយប្រយោលអ្នកជំងឺកូវីដ-១៩ នៅធ្វើចត្តាឡីស័កតាមផ្ទះ ចំនួន២០គ្រួសារនោះ និងបានសម្របសម្រួលឧបត្ថម្ភជួយចេញថវិកា ដល់អ្នកដែលបានទៅយកសំណាកបង់លុយ ក្នុងម្នាក់ៗ ចំនួន ៦០,០០០រៀល វិញផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here