ទំនេរអត់ការងារធ្វើ ប្រមូលផ្ដុំគ្នាលេងល្បែងស៊ីសងខុសច្បាប់ សមត្ថកិច្ចចាប់ខ្លួនមនុស្ស៥នាក់ យកមកដុះក្អែល

0
11

ខេត្តបាត់ដំបង៖ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១៥ និង៥០នាទី កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលស្រុកបាណន់ បានចុះប្រតិបត្តិការបង្ក្រាបករណីលេងល្បែងស៊ីសងខុសច្បាប់ (លេងបៀរ) ១ករណី ឃាត់អ្នកប្រព្រឹត្តល្បែងចំនួន ៥នាក់ នៅចំណុចភូមិភ្នំសំពៅកើត ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។

មន្រ្តីនគរបាលស្រុកបាណន់ បានឲ្យដឹងថា អ្នកប្រព្រឹត្តចំនួន៥នាក់មានឈ្មោះ៖ ១-ឈ្មោះ ម៉ាង សុជាតា ហៅ ច្រិប ភេទស្រី អាយុ៤០ឆ្នាំ ។ ២-ឈ្មោះហ៊ិន សំបូរ ភេទស្រី អាយុ៤២ឆ្នាំ។ ៣-ឈ្មោះ មី វឿន ភេទប្រុស អាយុ៤៨ឆ្នាំ។ ៤-ឈ្មោះ ពេញ សុភាព ភេទស្រី អាយុ៥៩ឆ្នាំ។ ៥-ឈ្មោះ សន សើន ភេទស្រី អាយុ៥៦ឆ្នាំ។ អ្នកទាំង៥នាក់ មានទីលំនៅភូមិភ្នំសំពៅកើត ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។

វត្ថុតាងដកហូតរួមមាន៖ សន្លឹកបៀរចំនួន១ហ៊ូរ, កំរាលក្រាលសម្រាលលេងល្បែង១ផ្ទាំង, ប្រាក់ខ្មែរចំនួន ៣១០០០រៀល (បីម៉ឺនមួយពាន់រៀល)និងម៉ូតូ ១គ្រឿង ។

បច្ចុប្បន្ន សមត្ថកិច្ចបានធ្វើការអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់មិនឲ្យលេងល្បែងស៊ីសងគ្រប់ប្រភេទនិងធ្វើការណែនាំច្បាប់ស្តីពីវិធានការទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត នៃវិធានការណែនាំរបស់ក្រសួងសុខាភិបាល រួចឲ្យក្រុមគ្រួសារផ្តិតមេដៃធានាយកទៅអប់រំបន្តនៅសហគមន៍បន្តទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here