វៃខ្នោះជនល្មោភកាមម្នាក់ រំលោភសេពសន្ថវៈ លើក្មេងស្រីអាយុ១១ឆ្នាំ

0
9

ភ្នំពេញ៖ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលជើងឯក បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីរំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោស លើក្មេងស្រីរងគ្រោះអាយុ១១ឆ្នាំ ស្ថិតនៅត្រង់ចំណុចឃ្លាំងអេតចាយ ផ្លូវលំ ស្ថិតនៅភូមិរលួស សង្កាត់ជើងឯកខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ រ៉ាយ រ៉ែន ហៅ ស្នា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបររើសអេតចាយ ស្នាក់នៅក្នុងឃ្លាំងអេតចាយ ផ្លូវលំ ស្ថិតនៅភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ (ជនសង្ស័យមានសារធាតុញៀន) ។

សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១៥ និង០០នាទី មានករណីរំលោភសេពសន្ថវៈក្មេងស្រីម្នាក់ឈ្មោះ រ.សន អាយុ១១ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅក្នុងឃ្លាំងអេតចាយ ស្ថិតនៅភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ (ត្រូវជាក្មួយសាច់ថ្លៃរបស់ជនសង្ស័យ) ។ ក្រោយពេលកើតហេតុ ម្តាយរបស់ជនរងគ្រោះ ក៏បានមករាយការណ៍ប្រាប់សមត្ថកិច្ច និងដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលជើងឯក ។ បន្ទាប់មកសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលជើងឯក បានចុះទៅធ្វើការអន្តរាគមន៍ស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យខាងលើបាន ត្រង់ចំណុចឃ្លាំងអេតចាយខាងលើ យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលជើងឯកតាមនីតិវិធីច្បាប់ ។

ក្រោយពីធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា រូបគេ (ជនសង្ស័យ) ពិតជាបានធ្វើសកម្មភាពចាប់រំលោភ សេពសន្ថវៈលើក្មេងស្រីរងគ្រោះប្រាកដមែន៕

LEAVE A REPLY

Please enter your comment!
Please enter your name here