ខឹងគេវាយបងប្រុសខ្លួន ស្ត្រីម្នាក់យកកាំបិតបុ័ងតោទៅកាប់ ត្រូវជាប់ខ្នោះរបស់សមត្ថកិច្ច

0
10

បាត់ដំបង៖ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១៣នឹង៣០នាទី មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសមួយកើតឡើង ត្រង់ចំណុចក្រុមទី០៧ ភូមិចំការឫស្សី សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង។

ជនសង្ស័យឈ្មោះ ថន ដាណែត ភេទស្រី អាយុ២០ឆ្នាំ មានទីលំនៅភូមិចំការឫស្សី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង បានយកកាំបិតបុ័ងតោកាប់ទៅលើជនរងគ្រោះឈ្មោះ ឡាច ងួនយី ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិ១៣មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង បណ្តាលអោយរងរបួសត្រង់ក្បាលនិងកំពុងសំរាកព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្ត។

តាមការបញ្ជាក់ពីសមត្ថកិច្ចបានអោយដឹងថា ស្ត្រីជាជនដៃដល់ខឹងជនរងគ្រោះវាយទៅលើបងប្រុសបង្កើតរបស់ខ្លួនទើបកើតជាគំនុំបង្កហិង្សាយកកាំបិតប៉័ងតោកាប់ទៅលើជនរងគ្រោះត្រង់ក្បាលបណ្តាលអោយរងរបួសធ្ងន់ធ្ងរ។ សមត្ថកិច្ចបានដកហូត កាំបិតបុ័ងតោចំនួន០១ ជាវត្តុតាងបង្ករបួសស្នាម។

ករណីនេះ ដោយមានការអនុញ្ញាតឃាត់ខ្លួនតាមបញ្ជាលោក កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នៅវេលាម៉ោង១៨នឹង៥៦នាទី កម្លាំងនគរបាលក្រុងបានចាប់ឃាត់ខ្លួនស្ត្រីជាជនដៃដល់ខាងលើ និងកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី-ច្បាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here