ចាប់ខ្លួនបងធំ៣នាក់ ករណីជួញដូរគ្រឿងញៀន និងកាន់កាប់អាវុធដោយខុសច្បាប់

0
3

ភ្នំពេញ៖ នគរបាលខណ្ឌដង្កោស្រាវជ្រាវបង្ក្រាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ឃាត់ខ្លួនមនុស្ស៣នាក់ ចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ស្ថិតនៅភូមិក្រាំងពង្រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញកាលពីថ្ងៃទី២៦ខែ មិថុនា ឆ្នាំ២០២១ វេលាម៉ោង១៤និង០០នាទី ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យចំនួន៣នាក់រួមមានឈ្មោះ៖
១-ឈ្មោះ ផន រតនា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិក្រាំងពង្រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ (មានផ្ទុកសារធាតុញៀនក្នុងខ្លួន)។

២-ឈ្មោះ ម៉ម ចាន់ស៊ីដេត ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិក្រាំងស្វាយ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ (មានផ្ទុកសារធាតុញៀន)។

៣-ឈ្មោះ សត ណាត ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិក្រាំងពង្រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ (មានផ្ទុកសារធាតុញៀន)។

វត្ថុតាងដកហូតមានរួមមាន៖ រថយន្ត១គ្រឿងម៉ាក LEXUS RX 330 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AM-0524 មានលេខតួ 2T2HA31U95C080488 លេខម៉ាស៊ីន 3MZ4520346, ម្សៅក្រាមសថ្លាចំនួន៦កញ្ចប់ថង់តូច ,ថ្នាំគ្រាប់ពណ៌ផ្កាឈូកចំនួន១គ្រាប់ រួមនឹងសម្ភារ: ឧបករណ៍មួយចំនួនទៀត។

ករណីខាងលើ សមត្ថកិច្ចបានបញ្ជូនខ្លួនជនសង្ស័យខាងលើទៅធ្វើការសាកសួរ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងពង្រ ដើម្បីកសាងសំណុំរឿងអនុវត្តបន្តតាមនីតិវិធី៕

LEAVE A REPLY

Please enter your comment!
Please enter your name here