ប្រទះឃើញសពបុរសម្នាក់ អណ្តែតទឹកព្រែកសង្ស័យ…

0
10

ភ្នំពេញ៖ កាលពីថ្ងៃទី២៧ ខែ មិថុនា ឆ្នាំ២០២១ វេលាម៉ោង៩និង០០ នាទី មានករណីលង់ទឹកស្លាប់ ឈ្មោះ ឡុច វៃ ភេទ ប្រុស អាយុ៥២ឆ្នាំ រស់នៅ ភូមិសំរោង ឃុំពោធិ៍(រស់នៅតែម្នាក់ឯង និងផឹកស្រាស្រវឹង រាល់ថ្ងៃ) បានយកគោទៅអោយស៊ីស្មៅ ដោយបានដេញឆ្លងទឹកព្រែក (ព្រែកពាមទន្លា) លុះដល់ ពេលល្ងាចអ្នកជិតខាងពុំបានឃើញឈ្មោះខាងលើត្រឡប់មកផ្ទះវិញនោះទេ។

លុះព្រឹកឡើងថ្ងៃចន្ទ ទី២៨ ខែមិថុនាឆ្នាំ២០២១ វេលាម៉ោង ៦និង៣០នាទី ឈ្មោះ ជិត ប៊ុនធឿន ភេទប្រុស អាយុ៣៧ឆ្នាំ ជាប្រជាពលរដ្ឋ រស់នៅភូមិ.ឃុំ ជាមួយគ្នាបានចុះមកមាត់ទឹកថាទៅទិញឥវ៉ាន់នៅទីរួមខេត្តកំពង់ឆ្នាំង ក៍ប្រទះឃើញសពអណ្តែតទឹកព្រែក ហើយបានមករាយការណ៍ជូនកម្លាំងសមត្ថកិច្ច ។

ក្រោយពេលទទួលបានព័ត៌មានខាងលើ កម្លាំងសមត្ថកិច្ចបានសហការជាមួយអាជ្ញាធរមូលដ្ឋាននិងក្រុមគ្រូពេទ្យចុះពិនិត្យ លទ្ធផលឃើញថាសពខាងលើ ពិតជាបានស្លាប់ដោយលង់ទឹក ពិតប្រាកដមែន និងបានប្រគល់សពដល់ក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

LEAVE A REPLY

Please enter your comment!
Please enter your name here