ទាំងព្រឹក! អគ្គិភ័យឆេះផ្ទះ នៅសង្កាត់បឹងរាំង បណ្តាលឲ្យមនុស្ស៤នាក់ស្លាប់

0
10

ភ្នំពេញ៖ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ នៅវេលាម៉ោង៤ និង៣០ នាទីទៀបភ្លឺ មានអគ្គិភ័យមួយកន្លែងកើតឡើងស្ថិតនៅផ្ទះលេខ៤៤និង៤៦ ផ្លូវលេខ២០០ ក្រុម០២ ភូមិ១ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ បណ្តាលឲ្យស្លាប់មនុស្សចំនួន៤នាក់ និងរបួសស្រាល១នាក់។

យោងតាមអគ្គស្នងការនគរបាលជាតិបានឲ្យដឹងថាម្ចាស់ផ្ទះដែលត្រូវភ្លើងឆេះមានឈ្មោះ ហុង ពេជ្រ ហោះ ភេទ ប្រុស អាយុ ៧១ ឆាំ្ន មុខរបរ ជរានៅផ្ទះ ប្រភេទសំណង់ថ្មបេតុង ទំហំ ០៩ម៉ែត្រx៣០ម៉ែត្រ ចំនួន៣ ជាន់ មូលហេតុកំពុងបន្តការស្រាវជ្រាវ ។ សម្ភារៈខូចខាតរួមមាន ៖ ឆេះផ្ទះជាន់ផ្ទាល់ដី ទំហំ ០៩ ម៉ែត្រx ៣០ ម៉ែត្រ អស់ទាំងស្រុង, ឆេះរថយន្ត Ford Willdrak ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ២BB-៨២៣៣ ចំនួន ១ គ្រឿង, ឆេះរថយន្ត Luxus ៣៣០ ពណ៌ស ពាក់ស្លាក់លេខ ភ្នំពេញ ២AL-១១៥៨ ចំនួន ១ គ្រឿង, ឆេះម៉ូតូសរុបចំនួន៧ គ្រឿង នឹងពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ ។

ករណីអគ្គិភ័យខាងលើបណ្តាលឲ្យស្លាប់មនុស្សចំនួន៤ នាក់ប្រុស (មិនទាន់ស្គាល់អត្តសញ្ញាណជនរងគ្រោះ) និងរបួសស្រាល១ នាក់ ឈ្មោះ ម៉ូច សីហា ភេទ ប្រុស អាយុ ២៤ ឆ្នាំ មុខរបរ មន្រ្តីកិច្ចសន្យាអគ្គិភ័យ ។

ក្នុងការពន្លត់អគ្គិភ័យនេះ សមត្ថកិច្ចបានប្រើប្រាស់រថយន្តការិយា ល័យ អគ្គិភ័យចំនួន ៣៨ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៣៨ ឡាន ស្មើនឹង ១៥២ ម៉ែត្រគូបនិងរថយន្តជំនួយអន្តរាគមន៍ ពន្លត់រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ១ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន២ ឡាន សើ្មនឹង ១២ ម៉ែត្រគូប បានពន្លត់ចប់នៅម៉ោង ៦ និង០០នាទីព្រឹក នាថ្ងៃខែឆ្នាំដដែល៕

LEAVE A REPLY

Please enter your comment!
Please enter your name here