ឃាត់ខ្លួនបុរសម្នាក់ជាអ្នកសារព័ត៌មាន កាន់កាប់អាវុធកែច្នៃខុសច្បាប់

0
12

ភ្នំពេញ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួន ពាក់ព័ន្ធការកាន់កាប់អាវុធកែច្នៃខុសច្បាប់ (កាំភ្លើងស្នប់ខ្យល់) នៅចំណុចក្នុងភូមិបុះធំ ឃុំប្រមេរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ កាលពីវេលាម៉ោង១០និង០០នាទី ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១។

សមត្ថកិច្ចបានឲ្យដឹងថា បុរសខាងលើមានឈ្មោះ គីម គឹមឡាយ អាយុ៤០ឆ្នាំ មានកាតសារព័ត៌មានសៀមរាបប៉ុស្តិ៍ រស់នៅភូមិគោកបេង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។

ជាមួយនឹងការឃាត់ខ្លួន សមត្ថកិច្ចបានដកហូតវត្ថុតាងអាវុធកែច្នៃ(កាំភ្លើងស្នប់ខ្យល់) ១ដើម និង រថយន្តម៉ាកឡិចស៊ីស RX 300 ពាក់ស្លាកលេខ ភ្នំពេញ 2AQ- 0074 មួយគ្រឿង។

ករណីនេះ សមត្ថកិច្ចជំនាញបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត អនុវត្តបន្តតាមនីតិវិធី៕

LEAVE A REPLY

Please enter your comment!
Please enter your name here