ឃាត់ខ្លួនមុខសញ្ញាលួចគោម្នាក់ បញ្ជូនទៅស្នងការខេត្ត ចាត់ការតាមផ្លូវច្បាប់

0
7

ខេត្តបាត់ដំបង៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកបវេល នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង២១និង០០នាទី បានចុះបង្ក្រាបករណីចោរកម្ម (លួចគោ)នៅចំណុចភូមិតាខៀវ ឃុំអំពិលប្រាំដើមស្រុកបវេល ខេត្តបាត់ដំបង។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ម៉ូត រ៉ាល់ ភេទប្រុសអាយុ៣៤ឆ្នាំ រស់នៅភូមិសំណាងព្រះស្រី ឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង បានធ្វើសកម្មភាពលួចគោ១ក្បាលរបស់ជនរងគ្រោះឈ្មោះ ថន ប្រុស ភេទប្រុសអាយុ ៣៣ឆ្នាំ រស់នៅភូមិតាខៀវ ឃុំអំពិលប្រាំដើមស្រុកបវេល។

សមត្ថកិច្ចបានដកហូតគោមេ១ក្បាល សម្បុរសប្រគល់ជូនម្ចាស់ដើមវិញ។

បច្ចុប្បន្ន សមត្ថកិច្ចនគរបាលស្រុកបានរៀបចំកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

LEAVE A REPLY

Please enter your comment!
Please enter your name here