អ្នកស្រុកមោង បើដឹងខ្លួនធ្លាប់ពាក់ព័ន្ធនឹងបុគ្គលក្នុងរូប សូមប្រញាប់ទៅធ្វើតេស្ដជាបន្ទាន់

0
16

បាត់ដំបង៖ លោក ពៅ សុវណ្ណារិន ប្រធានមន្ទីរពេទ្យបង្អែកស្រុកមោងឬស្សីបានបង្ហាញរូបភាពបុគ្គលដែលតេស្ដវិជ្ជមានជំងឺកូវីដ១៩ នៅក្នុងស្រុកមោងឬស្សីដែលមាន មុខរបរមានមុខរបរលក់បន្លែ និងប្រហុក។

លោក ពៅ សុវណ្ណារិន ប្រធានមន្ទីរពេទ្យបង្អែកស្រុកមោងឬស្សីបានលើកឡើងនៅក្នុងបណ្ដាញសង្គមហ្វេកបុកផ្ទាល់ខ្លួននាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ឲ្យដឹងថា “បងប្អូនអ្នកស្រុកមោងមានទំនាក់ទំនងផ្ទាល់និងប្រយោលជាមួយលោក លោកស្រី វិជ្ជមានកូវីដ១៩ ( រូបថតខាងក្រោម) មានមុខរបរលក់បន្លែភូមិពោរ១ ឃុំ គារ ស្រុកមោងឫស្សីនិង ភូមិជ្រៃ១ ឃុំជ្រៃ ស្រុកមោងឫស្សី។

លោកអំពាវនាវ សូមគោរពអញ្ជើញលោក លោកស្រីពាក់ពន្ធ័មកធ្វើតេស្តរកកូវីដ១៩ ។ នៅវិទ្យាល័យមោងឫស្សី។ សូមចូលរួម បីការពារ និងបីកុំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here