ចុះបង្រ្កាបហាងលក់នាឡិកាដៃ និងវែនតារំលោភកម្មសិទ្ធបញ្ញា នៅខណ្ឌដូនពេញ

0
7

ភ្នំពេញ៖ ផលិតផលប្រើប្រាស់ រំលោភកម្មសិទ្ធបញ្ញាជាផលិតផលនាឡិការដៃ និងវែនតា ត្រូវបានសមត្ថកិច្ចបង្ក្រាបនៅក្នុងភូមិសាស្ត្រសង្កាត់ ផ្សារថ្មី ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

យោងតាមអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំបានបញ្ជាក់ថាកាលពីថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២១ មន្រ្តីជំនាញសាខា ក.ប.ប.រាជធានីភំ្នពេញចូលរួមសហការជាមួយគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ក្រោមកិច្ចសម្របសម្រួលដោយលោក ព្រះរាជអាជ្ញារង រាជធានីភ្នំពេញ បានចុះបង្ក្រាបបទល្មើស ផលិតផលប្រើប្រាស់ រំលោភកម្មសិទ្ធបញ្ញាជាផលិតផលនាឡិការដៃ និងវែនតា នៅក្នុងភូមិសាស្ត្រសង្កាត់ ផ្សារថ្មី ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

LEAVE A REPLY

Please enter your comment!
Please enter your name here