ដកតំណែងអភិបាលរងខេត្តកំពត ក្រោយធ្លាយព័ត៌មាន យកឡានរដ្ឋកែផ្លាកលេខ យកទៅបញ្ចាំ៣ម៉ឺនដុល្លារ

0
14

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលបីពេលថ្មីៗនេះ បានចេញអនុក្រឹត្យសម្រេច ផ្ទេរភារកិច្ច លោក ហាស់ សូបិន្ត ពីអភិបាលរងខេត្តកំពត ឲ្យមកបម្រើការងារនៅទីស្ដីការក្រសួងមហាផ្ទៃវិញ។

លោក ហាស់ សូបិន្ត ដែលទើបត្រូវបានផ្ទេរភារកិច្ចពីអភិបាលរងខេត្តកំពត នាពេលនេះ ក្រោយធ្លាយព័ត៌មានថា លោកដាច់លុយខ្លាំងពេក ហើយហ៊ានយកឡានរដ្ឋ កែផ្លាកលេខ រួចយកទៅបញ្ចាំចំនួន៣ម៉ឺនដុល្លារសហរដ្ឋអាមេរិក។

នៅក្នុងកិច្ចសន្យាបញ្ចាំរថយន្ត បានសរសេរខ្លឹមសារទាំងស្រុងថា “ខ្ញុំបាទឈ្មោះ ហាស់ សុបិនភេទប្រុស អាយុ៣៩ឆ្នាំ បានបញ្ចាំរថយន្តម៉ាក លុចស៊ីស Lx570 ឆ្នាំផលិត២០១២ ផ្លាកលេខ2AB-7513 ឲ្យទៅឈ្មោះ អេង អូន អាយុ៤២ឆ្នាំ ក្នុងទឹកប្រាក់៣ម៉ឺនដុល្លារគត់ ដោយឲ្យការប្រាក់ ៣ភាគរយក្នុង១ខែ ដោយគិតចាប់ពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ តទៅ ហើយបើរថយន្តនេះ មានអ្នកតវ៉ា ខ្ញុំនឹងទទួលខុសត្រូវចំពោះមុខច្បាប់”៕

LEAVE A REPLY

Please enter your comment!
Please enter your name here