សម្ដេចតេជោ៖ ក្នុងចំណោមមេដឹកនាំអាស៊ាន មានតែខ្ញុំម្នាក់ទេដែលធ្វើចត្តាឡីស័កច្រើនជាងគេរហូតដល់ទៅ៣ដង

0
11

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ក្នុងចំណោមមេដឹកនាំអាស៊ាន មានតែសម្ដេចម្នាក់ទេ ដែលធ្វើចត្តាឡីស័កច្រើនជាងគេរហូតដល់ទៅ៣ដងក្នុងរយៈពេល៨ខែ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១នេះ សម្ដេចបានលើកឡើងថា ថ្ងៃនេះក្រុមគ្រូពេទ្យបានមកយកសំណាក ខ្ញុំទៅធ្វើតេស្តជាលើកចុងក្រោយ បន្ទាប់ពីការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។ លទ្ធផលពីមន្ទីរពិសោធន៍បានបញ្ជាក់ថា ខ្ញុំអវិជ្ជមានពីកូវីដ-១៩ ដែលខ្ញុំត្រូវបញ្ចប់ការធ្វើចត្តាឡីស័កត្រឹមល្ងាចថ្ងៃទី ២ ខែ កក្កដា ឆ្នាំ ២០២១ នេះ។

សម្ដេចបញ្ជាក់ថា” ក្នុងចំណោមមេដឹកនាំអាស៊ាន ប្រហែលមានតែខ្ញុំម្នាក់ទេដែលធ្វើចត្តាឡីស័កច្រើនជាងគេរហូតដល់ទៅ៣ដងក្នុងរយៈពេល៨ខែ។ ខ្ញុំសង្ឃឹមថានឹងពុំមានលើកទី៤ទៀតទេ”។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា រូបនេះបន្ថែមថា ដើម្បីធានាថាពុំមានលើកទី៤ មនុស្សដែលត្រូវជួបខ្ញុំត្រូវបានធ្វើតេស្តជាមុនយ៉ាងហោចណាស់គឺការធ្វើ តេស្តរហ័សនិងកាន់តែធានាសម្រាប់ទាំងអស់ គឺការមិនជួបគ្នាដោយផ្ទាល់និងជំនួសដោយការជួបគ្នាតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here