ចាប់ឃាត់ខ្លួនមុខសញ្ញាគ្រឿងញៀន២នាក់ ដកហូតថ្នាំញៀន៣កញ្ចប់ និងកាំភ្លើង១ដើម

0
10

កំពង់ស្ពឺ៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ បានបង្ក្រាបមុខសញ្ញា២នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន ដកហូតថ្នាំញៀន៣កញ្ចប់ និងកាំភ្លើង១ដើម នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង២៣និង០០នាទី នៅចំណុចភូមិព្រៃពាយ ឃុំទួលអំពិល។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ៖ សាយ ហួត ភេទប្រុស អាយុ៣៧ឆ្នាំ នៅភូមិត្រពាំងខ្យង ឃុំទួលអំពិល ស្រុកបសេដ្ឋ និងឈ្មោះ ហោ គា ភេទប្រុស អាយុ៣៤ឆ្នាំ នៅភូមិត្រពាំងប្រិយ៍ ឃុំសឹង្គ ស្រុកសំរោង ខេត្តតាកែវ។

វត្ថុតាងដកហូតមាន៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន៣កញ្ចប់ (១មធ្យម និង ២ធំ) ម៉ូតូ១គ្រឿង និងកាំភ្លើងខ្លី K-54 ១ដើម, បង់១ និងគ្រាប់១១គ្រាប់។

ករណីនេះ កម្លាំងការិយាល័យជំនាញបានកសាងសំណុំរឿងបញ្ជូនអនុវត្តបន្តតាមនីតិវិធី៕

LEAVE A REPLY

Please enter your comment!
Please enter your name here