សមត្ថកិច្ច​ថៃ​ឃាត់ខ្លួន​កម្មករ​សំណង់​ ជនជាតិ​ខ្មែរ​ចំនួន​២០​នាក់​ ​ធ្វើការ​ដោយ​ខុសច្បាប់​

0
4

ភ្នំពេញ÷ ​ប្រជាពលរដ្ឋ​ខ្មែរ​ប្រុស​-​ស្រី​ចំនួន​២០​នាក់​ ទៅ​ធ្វើ​ជា​កម្មករ​សំណង់​នៅ​ក្នុង​ខេត្ត​ស្រះ​កែវ​ ប្រទេស​ថៃ​ ត្រូវ​សមត្ថកិច្ច​ថៃ​ឃាត់ខ្លួន​កាលពីថ្ងៃ​ទី​៣​ ខែកក្កដា​ ឆ្នាំ​២០២១​ ។​នេះបើយោងតាមអគ្គស្នងការនគរបាលជាតិ។

​សមត្ថកិច្ច​តាម​បន្ទាត់​ព្រំដែន​ប្រាប់​ថា​ ដោយ​អនុវត្ត​តាប​បទបញ្ជា​របស់​អភិបាលខេត្ត​ស្រះ​កែវ​ ឲ្យ​ធ្វើការ​ត្រួតពិនិត្យ​នៅ​តាម​កន្លែង​ប្រកប​អាជីវកម្ម​ផ្សេងៗ​ និង​កន្លែងធ្វើការ​របស់​ពលករ​បរទេស​ អាជ្ញាធរ​ខេត្ត​ស្រះ​កែវ​ សហការ​ជាមួយ​សមត្ថកិច្ច​ និង​ផ្នែក​ពាក់ព័ន្ធ​ ចុះ​ត្រួតពិនិត្យ​បរិវេណ​កន្លែង​សាងសង់​អគារ​ធ្វើការ​ និង​អគារ​ស្នាក់​នៅ​ ក្នុង​ខេត្ត​ស្រះ​កែវ​។​

​ក្នុង​ប្រតិបត្តិការ​ចុះ​ត្រួតពិនិត្យ​ខាងលើ​ អាជ្ញាធរ​ថៃ​ និង​សមត្ថកិច្ច​បាន​រក​ឃើញ​ពលករ​ខ្មែរ​ប្រុស​ ស្រី​ ចំនួន​២០​នាក់​ ខណ:​កំពុងធ្វើការ​ខាង​សំណង់​ សមត្ថកិច្ច​សុំ​ត្រួតពិនិត្យ​ឯកសារ​សម្គាល់​ខ្លួន​ និង​ឯកសារ​អនុញ្ញាតិ​ឲ្យ​ធ្វើការ​ ។​ ក្រោយ​ពី​សមត្ថកិច្ច​ធ្វើការ​ត្រួតពិនិត្យ​រក​ឃើញ​ថា​ ពលករ​ខ្មែរ​ទាំងអស់​មិន​មាន​លិខិត​អនុញ្ញាតិ​ធ្វើការ​នោះ​ឡើយ​ ។​

យ៉ាងណា​ក៏​ដោយ​ ក្រោយ​ពី​សមត្ថកិច្ច​ថៃ​ធ្វើការ​សួរនាំ​តំណាង​ពលករ​ខ្មែរ​ម្នាក់​ឈ្មោះ​ ភឿ​ អាយុ​២៣​ឆ្នាំ​ ជនជាតិ​ខ្មែរ​ បាន​ឲ្យ​ដឹង​ថា​ ខ្លួន​និង​មិត្តភក្តិ​ផ្សេងៗ​ទៀត​ មក​ធ្វើ​ការងារ​ក្នុង​ប្រ​ទស​ថៃ​តាំងពី​ថ្ងៃ​ទី​១០​ ខែ​កុ​ម្ភះ​ ឆ្នាំ​២០២០​ មិន​បាន​ចេញ​ទៅ​ណា​ឡើយ​ ។​ បន្ទាប់​មក​ សមត្ថកិច្ច​ថៃ​បាន​ឃាត់ខ្លួន​ពលករ​ខ្មែរ​ប្រុស​ ស្រី​ ទាំង​២០​នាក់​ បញ្ជូន​ទៅ​ឲ្យ​សមត្ថកិច្ច​ជំនាញ​ខេត្ត​ស្រះ​កែវ​ ដើម្បី​ចាត់ការ​តាម​ច្បាប់​បន្ត​៕

LEAVE A REPLY

Please enter your comment!
Please enter your name here