ប្រុងប្រយ័ត្ន! កម្ពុជា និងរងឥទ្ធិពលកូនព្យុះ ធ្វើឲ្យមានភ្លៀងធ្លាក់ លាយឡំជាមួយខ្យល់កន្ត្រាក់

0
10

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងបន្ថែម ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ដោយបានបញ្ជាក់ថា បន្ទាប់ពីបានធ្វើការពិនិត្យ និងតាមដានជាប្រចាំ លើស្ថានភាពអាកាសធាតុ រួចមកឃើញថា នៅវេលាម៉ោង០៧៖០០នាទី ព្រឹកថ្ងៃទី៥ខែកក្កដា ឆ្នាំ២០២១ មានសម្ពាធទាបសកម្មមួយ ដែលបានស្ថិតក្នុងសមុទ្រចិន ខាងលិចប្រទេសហ្វីលីពីន និងបង្កើនឥទ្ធិពលទៅជាវិសម្ពាធ TD និងធ្វើដំណើរឆ្ពោះមក
ទិសពាយ័ព្យ។

នៅវេលាម៉ោង០៤៖០០ល្ងាចថ្ងៃដដែលនេះ វិសម្ពាធបានបង្កើនឥទ្ធិពលជាកូនព្យុះទី៦ឈ្មោះ អ៊ុន-ហ្វា TS IN-FA 2106 នៅលើសមុទ្រចិនខាងត្បូង ចំណុចខ្សែវណ្ឌទី ១៤អង្សារ៤នៃរយ:ទទឹងខាងជើង និងខ្សែស្របទី ១១៤អង្សា១ នៃរយ:បណ្ដើយខាងកើត។

យោងតាមការព្យាករនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ កូនព្យុះនេះ និងធ្វើដំណើរចូលទៅកោះហៃណាំ ប្រទេសចិន។ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ កូនព្យុះ និងថមថយឥទ្ធិពលរបស់ខ្លួនទៅជាវិសម្ពាធ TD រួចចូលទៅ ប្រទេសវៀតណាមខាងជើង។

ដោយឡែកជ្រលងនៃកូនព្យុះ លើកទី៦ អ៊ុន-ហ្វា TS IN-FA 2106 នេះ និងខ្យល់មូសុងនិរតី នឹងមានឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជាយើង ចាប់ពីថ្ងៃទី៥ , ៦, ៧ និង៨ ខែកក្កដា ឆ្នាំ២០២១ ។

លក្ខណះបែបនេះ ធ្វើឲ្យអាកាសធាតុ នៅព្រះរាជាណាចក្រកម្ពុជាមានស្ថានភាពដូចខាងក្រោម៖

១៖ បណ្តាខេត្តនៅតំបន់វាលទំនាបជាប់ជុំវិញទន្លេសាប និងបឹងទន្លេសាប មានភ្លៀងធ្លាក់ពីបង្ហួរទៅច្រើន និងមានខ្យល់កន្ត្រាក់ក្នុងកម្រិតបង្ហូរ។
២៖ បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែកំ និងតាមដងទន្លេមេគង្គ មានភ្លៀងធ្លាក់ ពីបង្គួរទៅច្រើន និងមានខ្យល់កន្ត្រាក់ក្នុងកម្រិតបង្គរ។
៣៖ តំបន់មាត់សមុទ្រ មានភ្លៀងធ្លាក៏ ពីបង្គួរទៅច្រើន និងមានខ្យល់កន្ត្រាក់ក្នុងកម្រិតបង្គរ ជាមួយរលកសមុទ្រ មានកម្ពស់ជាមធ្យម។
៤៖ ស្ថានភាពនៃទន្លេមេគង្គ ចាប់ផ្តើមឡើងបន្តិចជាបន្តបន្ទាប់។

ជាមួយគ្នានោះក្រសួងធនធានទឹក អំពាវនាវសូមឲ្យសាធារណជន និងបងប្អូនប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រទាំងអស់ បង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងរាល់គ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានជាយថាហេតុ៕

LEAVE A REPLY

Please enter your comment!
Please enter your name here