សោកស្ដាយ! ផ្ទះប្រជាពលរដ្ឋ៨គ្រួសារ រងការខូចខាត ដោយសារគ្រោះធម្មជាតិនៅស្រុកពេជ្រាដា ខេត្តរតន:គិរី

0
4

ភ្នំពេញ÷ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១ គ្រោះធម្មជាតិភ្លៀងធ្លាក់ ផ្គរ រន្ទះ លាយឡំជាមួយនិងខ្យល់កន្ត្រាក់ បានបណ្តាលឲ្យខួចខាតផ្ទះសំបែងរបស់ប្រជាពលរដ្ឋចំនួន ២ឃុំ គឺឃុំប៊ូស្រា និងឃុំក្រង់តេះ ស្មើនឹង៨គ្រួសារ និងដួលផ្លាកគណ:បក្សប្រជាជនចំនួន២មួយនៅឃុំប៊ូស្រា មួយទៀតនៅឃុំក្រង់តេះ។

ផ្ទះប្រជាពលរដ្ឋខូចខាតរួមមាន៖ ១.ឈ្មោះ ហេង សុខនៅ ភេទប្រុសអាយុ៤១ឆ្នាំ ជនជាតិខ្មែររស់នៅភូមិពូទឺត ឃុំប៊ូស្រា ស្រុកពេជ្រាដាខេត្តមណ្ឌលគិរី(ប៉ើងដំបូលផ្ទះ)

២.ឈ្មោះ សូរ ទូច ភេទប្រុស អាយុ៦១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិពូទឺត ឃុំប៊ូស្រា (ប៉ើងដំបូលផ្ទះ)

៣.ឈ្មោះ ចាម លាន ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិព្នង រស់ភូមិប៊ូស្រា ឃុំប៊ូស្រា (បេីងដំបូលផ្ទះ)

៤.ឈ្មោះ ទ្រី បូរី ភេទប្រុស អាយុ៤១ឆ្នាំជនជាតិខ្មែរ រស់នៅភូមិពូចា ឃុំប៊ូស្រា (ប៉ើងដំបូលផ្ទះ)

៥.ឈ្មោះ ស្រាំ ផាត ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែររស់នៅភូមិពូទិលឃុំប៊ូស្រា (ប៉ើងដំបូលផ្ទះ)

៦.ឈ្មោះ ផាត សារ៉ាត់ ភេទប្រុស អាយុ៤០ឆ្នាំជនជាតិខ្មែរ រស់នៅភូមិពូទឺត ឃុំប៊ូស្រា (ប៉ើងដំបូលផ្ទះ)

៧.ឈ្មោះ វង់ សម្បត្តិ ភេទប្រុស អាយុ៨៥ឆ្នាំ ជនជាតិខ្មែររស់នៅភូមិពូលុ ឃុំប៊ូស្រា (បាក់មែកឈឺលេីដំបូលផ្ទះ)

៨.ឈ្មោះជើល ជីភេទប្រុសអាយុ៣៤ឆ្នាំជនជាតិភ្នងរស់នៅភូមិក្រង់តេះ ឃុំក្រង់តេះ។

និងបេីងដំបូលសាលាវិទ្យាល័យប៊ូស្រា ព្រមទាំងបាក់រលំដេីមឈឺជាច្រេីន៕

LEAVE A REPLY

Please enter your comment!
Please enter your name here