បង្ក្រាបទីតាំងដាំកញ្ឆាខុសច្បាប់មួយកន្លែង នៅស្រុកអន្លង់វែង ឃាត់ខ្លួនជនសង្ស័យ៣នាក់

0
11

ភ្នំពេញ៖ សមត្ថកិច្ចខេត្តឧត្ដរមានជ័យ កាលពីថ្ងៃទី៥ កក្កដា ឆ្នាំ២០២១បានចុះបង្ក្រាបទីតាំងដាំកញ្ឆាខុសច្បាប់ នៅចំការស្វាយមួយកន្លែង ស្ថិតនៅចំណុចពាង២ ស្ថិតក្នុងភូមិអូរតាមែង ឃុំ-ស្រុកអន្លង់វែង ដែលបានលួចបង្កប់ដាំដំណាំកញ្ឆាខុសច្បាប់ មានទំហំ ៥,៥០០ ម៉ែត្រការ៉េ និងឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់។

ប្រតិបត្តិការនេះ ដឹកនាំដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្ដរមានជ័យ កម្លាំងកងអន្តរាគមន៍ពិសេស សហការជាមួយកម្លាំងអធិការដ្ឋានស្រុកអន្លង់វែង។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ហួត សុធី បានឲ្យដឹងថា ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង ខេត្តឧត្តរមានជ័យ ក្នុងកិច្ចប្រតិបត្តិការនេះដែរកម្លាំងយើងបានធ្វើការឃាត់ខ្លួនភ្លាមៗ លើជនសង្ស័យចំនួន៣នាក់ ក្នុងនោះ ស្រី២នាក់ នៅនឹងទីតាំងផ្ទាល់ ព្រមទាំងបានធ្វើការដកហូតបាននូវវត្ថុតាំងរួមមាន កញ្ឆាក្រៀមចំនួន៣៦គីឡូក្រាម កញ្ឆាស្រស់ចំនួន១២៥០០ដើម, រថយន្ត ១គ្រឿង, គោយន្តកន្ត្រៃ១គ្រឿង និងសម្ភារៈមួយចំនួនទៀតដែលមធ្យោបាយរបស់ជនសង្ស័យធ្វើសកម្មភាពផងដែរ។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើ សមត្ថកិច្ចយើងបានរៀបចំសំណុំរឿង បញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធីច្បាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here