ភ្លៀងលាយខ្យល់កន្រ្តាក់បំផ្លាញផ្ទះ៥០ខ្នង និងរបួសមនុស្ស២នាក់ នៅស្រុកកំពង់ស្វាយ

0
11

ភ្នំពេញ៖ នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ ល្ងាចម្សិលមិញ មានភ្លៀងធ្លាក់មួយមេធំក្នុងកម្រិត ៥៤ មម លាយជាមួយខ្យល់ខ្លាំង(ខ្យល់កន្ត្រាក់) បានធ្វើឲ្យប៉ើងដំបូលផ្ទះនិងរលំផ្ទះប្រជាពលរដ្ឋ ចំនួន៥០ខ្នងព្រមទាំងរបួសមនុស្ស២នាក់ ស្ថិតនៅភូមិជ័យ និងភូមិស្លែងខ្ពស់ ឃុំសាន់គរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ក្រសួងធនធានទឹកនិងឧតុនិយមបានបញ្ជាក់ថា ស្ថានភាពខូចខាតនោះរួមមាន៖

១-ភូមិជ័យ ៖ ខូចខាតផ្ទះចំនួន ៥០ខ្នង និងរងរបួសស្រាល មនុស្ស ០២នាក់
-របើកដំបូលផ្ទះ ៤៥ខ្នង
-ទ្រេតផ្ទះ ០៤ខ្នង
-រលំ ០១ខ្នង

២-ភូមិស្លែងខ្ពស់ ៖ ខូចខាតផ្ទះចំនួន ៤៥ខ្នង
-របើកដំបូល ៤៥ខ្នង
-របើកជញ្ជាំង ០២ខ្នង
-រលំផ្ទះចំនួន ០៣ខ្នង៕

LEAVE A REPLY

Please enter your comment!
Please enter your name here