មេការពារជាតិ៖ អត្រាចម្លងជំងឺកូវីដ-១៩ កាន់តែមានការកើនឡើង គួរឱ្យបារម្ភជាទីបំផុត

0
11

ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានលើកឡើងថា អត្រាចម្លងជំងឺកូវីដ-១៩ កាន់តែមានការកើនឡើង គួរឱ្យបារម្ភជាទីបំផុត។

សម្ដេចបានលើកឡើងបែបនេះ ដោយមើលឃើញពីការឆ្លងជំងឺកូវីដ១៩ នៅកម្ពុជាគ្មានការថមថយឡើយពីមួយថ្ងៃទៅមួយថ្ងៃ។

សម្ដេចទៀ បាញ់ បានលើកឡើងតាមបណ្ដាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១នេះ យ៉ាងដូច្នេះថា “អត្រាចម្លងជំងឺកូវីដ-១៩ កាន់តែមានការកើនឡើង គួរឱ្យបារម្ភជាទីបំផុត។ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ទាំងអ្នកដែលបានចាក់វ៉ាក់សាំងរួច និងអ្នកដែលមិនទាន់បានចាក់ បន្តចូលរួមអនុវត្ត ឱ្យបានម៉ឺងម៉ាត់បំផុត នូវវិធានការ “៣ការពារ ៣កុំ”។

សូមរំលឹកថា គិតត្រឹមព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៥៥,១៨៧នាក់ ក្នុងនោះអ្នកជាសះស្បើយ សរុបចំនួន ៤៧,៣៨៦នាក់ និងស្លាប់សរុបចំនួន ៧៤៨នាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here