បុរស២នាក់ជាជនជាតិវៀតណាម ជាពលករមកពីប្រទេសថៃ លួចរត់គេចពីមណ្ឌលចត្តាឡីស័ក

0
9

ភ្នំពេញ៖ លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យបានប្រកាសជូនដំណឹងថា មានបុរស ២នាក់ជាជនជាតិវៀតណាម ជាពលករមកពីប្រទេសថៃ បានលួចរត់គេចពីមណ្ឌលចត្តាឡីស័ក។

លោក រ័ត្ន ដាស៊ីណង់ បានបញ្ជាក់ថា បុរសទាំង២នាក់នោះមានឈ្មោះ៖ ១- ឈ្មោះ មួយ យ៉ងដាក់ អាយុ ៤០ឆ្នាំ, ២- ឈ្មោះ ចាំង ដុងហាយ អាយុ ២៦ឆ្នាំ

បុរសទាំង ២នាក់នេះពលករមកពីប្រទេសថៃ បានលួចរត់គេចពីមណ្ឌលចត្តាឡីស័ក កាលពីព្រលឹមស្រាងៗ នាថ្ងៃ៥ ខែ កក្កដា ឆ្នាំ ២០២១។
អាស្រ័យហេតុនេះ សូមបងប្អូន និងសមត្ថកិច្ច មេត្តាជួយស្វែងរកគាត់ ឱ្យត្រលប់មកវិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here