ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១នេះ បាន ចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន៩៣៥នាក់ ខណៈមានករណីជាសះស្បើយ ៦៥៤នាក់ និងស្លាប់៣១ នាក់។
ក្នុងនោះជាករណីឆ្លងសហគមន៍ ៧៨០នាក់ និងអ្នកដំណើរពីបរទេស 155 នាក់
សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ១៩សរុប៥៦,១២២នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៤៨,០៤០នាក់ និងស្លាប់៧៧៩ នាក់៕
