រកឃើញអាជីវករនៅផ្សារព្រែកដាច់៣៤នាក់ វិជ្ជមានជំងឺកូវីដ១៩ ក្រោយធ្វើតេស្តលើពលរដ្ឋជាង៣០០នាក់

0
3

ភ្នំពេញ៖ មន្ត្រីសុខាភិបាលខេត្តកណ្ដាល នៅថ្ងៃទី៧ ខែកក្កដា បានរកឃើញក្រុមអាជីវករផ្សារព្រែកដាច់ និងប្រជាពលរដ្ឋចំនួន៣៤នាក់ វិជ្ជមានជំងឺកូវីដ១៩ ក្នុងនោះស្រីចំនួន ២០នាក់។

លោក ចាប ច័ន្ទវិទ្យា អភិបាលស្រុកលើកដែក បានឱ្យដឹងថា បន្ទាប់ពីក្រុមការងារមន្ត្រីសុខាភិបាលខេត្តកណ្ដាល បានធ្វើតេស្តរហ័ស ទៅលើពលរដ្ឋចំនួន ៣០២នាក់រួចមក ជាលទ្ធផលឃើញថាមានក្រុមអាជីវករ និងប្រជាពលរដ្ឋចំនួន ៣៤នាក់ មានវិជ្ជមានជំងឺកូវីដ១៩ ហើយផ្សារត្រូវបានបិទជាបណ្ដោះអាសន្ន។

លោកអភិបាលស្រុកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានធ្វើតេស្តរួចមានលទ្ឋផលអវិជ្ជមាន បន្តធ្វើចត្តាឡីស័កខ្លួនឯងនៅផ្ទះរៀងៗខ្លួន ចំនួន១៤ថ្ងៃបន្តទៀត និងតាមដានសុខភាពខ្លួនឯងជាប្រចាំ ដើម្បីច្បាស់ការថាមិនមានរោគសញ្ញដកូវីស១៩ នោះទេ ខណ:ដែលការធ្វើសំណាកលើកទី២ និងធ្វើនៅទីតាំងមុខផ្សារដដែល រយ:ពេល១៣ថ្ងៃទៀត។

ជាមួយគ្នានោះលោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋណាដែលបានចូលទិញ អីវ៉ាន់ ជាពិសេសបន្លែ ត្រីសាច់ ក្នុងផ្សារព្រែកដាច់ ក្នុងអំឡុងពេលជាង១អាទិត្យនេះ ឬបើមានអាការ:សង្ស័យជំងឺកូវីដ១៩ សូមមេត្តាមកធ្វើសំណាក ដោយតេស្តរហ័ស នៅទីតាំងមុខផ្សារព្រែកដាច់ វេលាម៉ោង៩ព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ កុំបីអាក់ខានឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here