៥ខែ ឆ្នាំនេះមានភ្ញៀវអន្តរជាតិធ្វើដំណើរចូលមកកម្ពុជា ជាង៩ម៉ឺននាក់ ធ្លាក់ចុះជាង៩០ភាគរយ

0
11

ភ្នំពេញ៖ តាមរបាយការណ៍របស់នាយកដ្ឋានស្ថិតិទេសចរណ៍ បានឱ្យដឹងថាក្នុងរយៈពេលប្រាំខែ នៃឆ្នាំ២០២១ (មករា-ឧសភា) មានភ្ញៀវទេសចរអន្តរជាតិសរុប ៩១,៥៩៦ នាក់ បានធ្វើដំណើរចូលមកកាន់ប្រទេសកម្ពុជា ភាគច្រើននៃអ្នកដំណើរអន្តរជាតិទាំងនេះ គឺជាអ្នកជំនួញ អ្នកវិនិយោគជាដើម។ នេះបើយោងតាមក្រសួងទេសចរណ៍។

របាយការណ៍បានឱ្យដឹងថា ក្នុងរយៈពេល៥ខែ នៃឆ្នាំ២០២១ (ខែមករា-ខែឧសភា) ភ្ញៀវទេសចរអន្តរជាតិដែលបានធ្វើដំណើរចូលមកកាន់ប្រទេសកម្ពុជា មានចំនួនសរុប ៩១,៥៩៦ នាក់ ធ្លាក់ចុះ ៩២.២ ភាគរយ បើធៀបក្នុងរយៈពេលដូចគ្នានៅឆ្នាំ២០២០។

គួររំឭកថា នៅឆ្នាំ២០២០ ភ្ញៀវទេសចរអន្តរជាតិដែលបានធ្វើដំណើរចូលមកកាន់ប្រទេសកម្ពុជា មានចំនួនសរុប ១,៣៦,១៤៣ នាក់ ធ្លាក់ចុះ ៨០.២ បើធៀបនឹងឆ្នាំ២០១៩។

ក្នុងរយៈពេលប្រាំខែជាមួយគ្នានេះដែរ ភ្ញៀវទេសចរអន្តរជាតិដែលចូលមកប្រទេសកម្ពុជាច្រើនជាងគេទាំង ១០ រួមមាន៖

-ភ្ញៀវជនជាតិថៃមានចំនួន ៤៦,៣៩៥ នាក់
-ភ្ញៀវជនជាតិចិនមានចំនួន ២៧,៦៩៣ នាក់
-ភ្ញៀវជនជាតិវៀតណាមមានចំនួន ៥,៨៣៣ នាក់
-ភ្ញៀវជនជាតិឥណ្ឌូណេស៉ីមានចំនួន ៣,១៣៨ នាក់
-ភ្ញៀវជនជាតិកូរ៉េខាងត្បូងមានចំនួន ១,៥៧៦ នាក់
-ភ្ញៀវមកពីកោះតៃវ៉ាន់មានចំនួន ១,២៨៨ នាក់
-ភ្ញៀវជនជាតិអាមេរិក (U.S.A) មានចំនួន ១,២៦៧ នាក់
-ភ្ញៀវជនជាតិម៉ាឡេស៉ីមានចំនួន ៧៤៩ នាក់
-ភ្ញៀវជនជាតិជប៉ុនមានចំនួន ៦៨៧ នាក់
-ភ្ញៀវជនជាតិបារាំងមានចំនួន ៥៤៩ នាក់។

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ធ្លាប់បានបញ្ជាក់ថា ក្នុងចំណោមអ្នកដំណើរអន្តរជាតិដែលធ្វើដំណើរចូលមកប្រទេសកម្ពុជានេះ ភាគច្រើនគឺជាអ្នកទេសចរ អ្នកជំនួញ អ្នកវិនិយោគជាដើម ដែលពួកគេចេញចូលមកត្រួតពិនិត្យក្រុមហ៊ុនរបស់ខ្លួននៅប្រទេសកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here