ទីបំផុត! លោក ផន ផល្លា បានជាពីជំងឺកូវីដ១៩កំរិតធ្ងន់ហើយ ប៉ុន្តែសួតខូចខាតច្រើន

0
8

ភ្នំពេញ៖ លោកផន ផល្លា ប្រធានមូលនិធិសប្បុរសធម៌(គយក) នៅមណ្ឌលមែកឈើ ដែលជួយចិញ្ចឹមកុមារកំព្រាក្មេងទីទ័លក្របានជាសះស្បើយពីជំងឺ កូវីដ១៩កំរិតធ្ងន់ធ្ងរហើយ ប៉ុន្តែសួតខូចខាតច្រើនណាស់ ត្រូវបន្តព្យាបាលនៅមន្ទីរពេទ្យឯកជន។

លោក ផន ផល្លា បានលើកឡើងតាមរយៈហ្វេសប៊ុក យ៉ាងដូច្នេះថា លោក បានជាសះស្បើយពីជំងឺកូវិត១៩ កំរិតធ្ងន់ធ្ងរហើយ ក្រោយពីទទួលការសង្រ្គោះបន្ទាន់ និង ព្យាបាលនៅមណ្ឌលព្យាបាល ព្រីមមៀរ-សែនសុខ២។

លោក បញ្ជាក់ថា “យ៉ាងណាមិញ ទោះបីជាខ្ញុំជាពីមេរោគកូវិត១៩មែន តែខ្ញុំនឹងត្រូវបន្តសម្រាក ព្យាបាលនៅមន្ទីរពេទ្យឯកជនមួយរយៈទៀតដោយសារ តែការប៉ះពាល់នៃសួត ហើយនិងមេរោគក្នុងថ្លើមរបស់ខ្ញុំ ពីជំងឺកូវីដនេះ ដែលធ្វើឲ្យខ្ញុំនៅរៀងហត់ និង ធីងធោងនៅឡើយ។មិនថ្វីទេខ្ញុំនឹងខំប្រឹងប្រែង ព្យាបាលទៅតាមលទ្ធិភាពរបស់ខ្ញុំដែលអាចធ្វើបានចំពោះមុខ ខ្ញុំពិតជាថ្លែងអំណរគុណដល់បងប្អូន មិត្តភ័ក្ដិទាំងអស់ដែលបានយក ចិត្តទុកដាក់ បារម្ភ និង ជួយជ្រោមជ្រែងខ្ញុំនឹងដាំសេចក្តីស្រឡាញ់របស់បងប្អូននៅក្នុងជីវិតរបស់ខ្ញុំ ហើយនិងសាបព្រោះបន្តនៅក្នុងសង្គមជាតិរបស់យើង មួយនេះ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here