មន្ត្រីជំនាញធ្វើការដកហូត អាល់កុលមានសារធាតុមេតាណុលជាង២០០០លីត្រ ត្រៀមដឹកចែកចាយទៅខេត្ត ផ្សេងៗ

0
9

ភ្នំពេញ៖ នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ មន្ត្រីជំនាញសាខា ក.ប.ប. រាជធានីភំ្នពេញ បាននាំយករថយន្តពិសោធន៍ចល័ត ចុះត្រួតពិនិត្យជាក់ស្តែងនៅរថយន្តផ្ទុក អាល់កុលប្រភេទមេតាណុល ត្រៀមដឹកចែកចាយទៅខេត្ត ផ្សេងៗ ហើយឈានចុះឆែកឆេរ ទីតាំងផ្ទះ នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ដោយទទួលបានកិច្ចសហការពី អាជ្ញាធរមូលដ្ឋានភូមិ សង្កាត់ ផងដែរ។

ជាលទ្ធផល មន្រ្តីជំនាញបានធ្វើការដកហូតនូវអាល់កុលមានសារធាតុមេតាណុលប្រមាណ ២,១៨២លីត្រ ក្រោយបានធ្វើតេស្តបឋម។
ចំពោះវត្ថុតាងទាំងនោះបានរក្សាទុក បិទសៀល និងបន្តនីតិវិធីតាមច្បាប់ជាធរមាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here