សិក្ខាកាមជាង១០០នាក់ វិលត្រឡប់ចូលកម្ពុជាវិញ ក្រោយបញ្ចប់ការសិក្សានៅវៀតណាម ហើយត្រូវធ្វើចត្តាឡីស័ក

0
8

ភ្នំពេញ៖ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ៩និង៤០នាទី បានពិនិត្យឃើញ លោកឧត្តមសេនីយ៍ត្រី បូ គឹមជួន នាយការិយាល័យបណ្តុះបណ្តាល នាយកដ្ឋានបុគ្គលិក នៃក្រសួងការពារជាតិ មកទទួលសិក្ខាកាមចំនួន ១១១នាក់ ដែលបានបញ្ចប់ការសិក្សាពីប្រទេសវៀតណាម។

ទទឹមនឹងនេះប៉ុស្តិ៍បានសម្រួលបែបបទជូនក្រុមសិក្ខាកាមខាងលើ ចុងបញ្ចប់លោកឧត្តមសេនីយ៍ត្រី បូ គឹមជួន ក៏បានថ្លែងអំណរគុណដល់ប៉ុស្តិ៍ដែលបានជួយសម្រួលបែបបទជូនក្រុមសិក្ខាកាម។

ដោយអនុវត្តតាមគោលការណ៍របស់ ក្រសួងសុខាភិបាល ក្រុមការងារបានធ្វើចត្តាឡីស័កសិក្ខាកាមខាងលើ នៅសាលាហ្វឹកហ្វឺន និងបញ្ជូនសារ ខេត្ត កំពង់ស្ពឺ តាមវិធានរបស់ក្រសួង៕

LEAVE A REPLY

Please enter your comment!
Please enter your name here