ដើមឆ្នាំនេះ កម្ពុជានាំចេញទៅកាន់ប្រទេសថៃ មានទឹកប្រាក់ជាង៤០០លានដុល្លារ ធ្លាក់ចុះជាង៣៦%

0
10

ភ្នំពេញ៖ រយៈពេល៥ខែ ដើមឆ្នាំ ២០២១នេះ កម្ពុជាបាននាំចេញទៅកាន់ប្រទេសថៃ មានទឹកប្រាក់ជាង៤៥៩លានដុល្លារ ធ្លាក់ចុះចំនួន ៣៦.៦១% ខណៈការនាំចូលពីថៃមានទឹកប្រាក់រហូតដល់ជាង២,៩០៥លានដុល្លារ។

យោងតាមរបាយការណ៍ របស់ស្ថានទូតថៃ ប្រចាំប្រទេសកម្ពុជាបានឲ្យដឹងថា ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០២១នេះ សម្រេចបានសរុបចំនួនជាង ៣,៣៦៥លានដុល្លារ ធ្លាក់ចុះ៥.២៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២០ មានចំនួនជាង៣,៥៥២លានដុល្លារ។

ចំពោះមុខទំនិញ ដែលកម្ពុជានាំចេញ ទៅទីផ្សារប្រទេសថៃ ភាគច្រើន គឺជាផលិតផលកសិកម្ម ខណៈផលិតផលនាំចូលពីប្រទេសថៃ មកកម្ពុជាវិញ មានដូចជា៖ រថយន្ត, ប្រេងឥន្ធនៈ, ជីកសិកម្ម, ផលិតផលចំណីអាហារ និងគ្រឿងថែសម្រស់ជាដើម -ល-។

គូសបញ្ជាក់ថា ទំហំពាណិជ្ជកម្មទ្វេភាគី កម្ពុជា-ថៃ ឆ្នាំ២០២០ សម្រេចបានទឹកប្រាក់ ៧.២៥ពាន់លានដុល្លារ ធ្លាក់ចុះ២៣ភាគរយ បើធៀបនឹងឆ្នាំ២០១៩ ដែលាមានទឹកប្រាក់ ៩.៤ពាន់លានដុល្លារអាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here