មេបក្សយុវជន ដឹកនាំសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍គណបក្សប្រជុំតាម ZOOM ដើម្បីពង្រឹងការងារផ្ទៃក្នុងគណបក្ស

0
17

ភ្នំពេញ÷ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ បាន ដឹកនាំសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍របស់គណបក្សយុវជនកម្ពុជាប្រជុំតាម ZOOM ដើម្បីពង្រឹងការងារផ្ទៃក្នុងគណបក្ស និងតាមដានស្ថានការណ៍នយបោយនៅកម្ពុជាឆ្ពោះទៅការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា ឃុំ សង្កាត់នៅឆ្នាំ២០២២។

នៅក្នុងកិច្ចប្រជុំនោះដែរ លោក ពេជ្រ ស្រស់បានផ្តាំផ្ញើដល់សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ទាំងអស់ឲ្យចូលរួមជួយពលរដ្ឋខ្មែរ ដោយភាពស្មោះត្រង់ និង កុំដើរបោកបញ្ជោតពួកគាត់ ដើម្បីតែអំណាច និងប្រយោជន៍ខ្លួនឯងឲ្យសោះ ពីព្រោះគណបក្សយុវជនកម្ពុជា ពួកយើង គឺជាថ្នាលថ្មីសម្រាប់ ប្រជាខ្មែរប្រុសស្រីយើងអាស្រ័យផល ។

នៅក្នុងកិច្ចប្រជុំនេះដែរក៏មានវត្តមាន លោក ផន ផល្លា ចូលរួមប្រជុំផងដែរ ដោយគាត់បានជាពីជំងឺកូវីដហើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here