ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញបានសម្រេចផ្អាកដំណើរការជាបណ្តោះអាសន្ន ផ្សារកណ្តាល ក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ ក្រោយរកឃើញករណីវិជ្ជមានកូវីដ លើបុគ្គលិក- កម្មករ និងអាជីវករ។
យោងតាមសេចក្តីសម្រេច របស់រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី១២ កក្កដា បានបញ្ជាក់ថា ផ្សារកណ្តាលត្រូវបានបិទជាបណ្តោះអាសន្ន រយៈពេល ១៤ថ្ងៃ ចាប់ពីម៉ោងសូន្យ ថ្ងៃទី១៣ ខែកក្កដា រហូតដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩៕


