ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ស្ពឺ បានចេញសេចក្តីសម្រេចផ្អាកបណ្តោះអាសន្ន ផ្សារកំពង់ស្ពឺ ស្ថិតនៅភូមិពាណិជ្ជកម្ម សង្កាត់រកាធំ ក្រុងច្បារមន ដែលមានការឆ្លងរាលដាល នៃជំងឺកូវីដ-១៩។
ការសម្រេចផ្អាកបណ្តោះអាសន្ននេះ គឺត្រូវអនុវត្តចាប់ពីថ្ងៃទី១២ ខែកក្កដា រហូតដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ គឺមានរយៈពេល១៤ ថ្ងៃ៕

