រកឃើញ អ្នកចាក់វ៉ាក់សាំងទី៥លាន ជាកសិករអាយុ៧០ឆ្នាំ រស់នៅស្រុកត្រពាំងប្រាសាទ និងទទួលបានការឧបត្ថម្ភពីសម្ដេចតេជោ

0
10

ភ្នំពេញ÷ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបាន អបអរសាទរចំពោះឈ្មោះណុប មាន អាយុ៧០ឆ្នាំជាកសិកររស់នៅភូមិសែនសំ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទខេត្តឧត្តរមានជ័យ ដែលទទួលបាននូវការចាក់វ៉ាក់សាំងទី៥លាន នៅព្រឹកថ្ងៃទី១៣ខែកក្កដាឆ្នាំ២០២១នេះ។

តាមរយ:បណ្ដាញសង្គមហ្វេសប៊ុក បានបញ្ជាក់ថា លោកស្រី ឱ វណ្ណឌីន នឹងនាំយកថវិកាចំនួន ១០លានរៀលព្រមទាំងសម្ភារៈផ្សេងទៀតដែលជាជំនួយឧបត្ថម្ភទៅប្រគល់ជូនដោយផ្ទាល់។

សម្ដេចបានអរគុណបងប្អូនជនរួមជាតិដែលបានចូលរួមប្រយុទ្ធប្រឆាំងកូវីដ១៩ តាមរយៈការទទួលយកការចាក់វ៉ាក់សាំងដើម្បីការពារខ្លួននិងក្រុមគ្រួសារនិង កោតសរសើរក្រុមគ្រូពេទ្យនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលបានចូលរួមចាក់វ៉ាក់សាំងជូនប្រជាជនយើង ដែលមកដល់ពេល នេះយើងចាក់បាន៥០ភាគរយនៃចំនួនប្រជាជនដែលនឹងត្រូវចាក់១០លាននាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here