ភ្នំពេញ÷ ក្រសួងមហាផ្ទៃ តម្រូវឲ្យមានការធ្វើតេស្តរហ័សចំពោះមន្ត្រីរាជការ និងភ្ញៀវដែលមកបំពេញការងារ និងចេញចូលក្នុងទីស្តីការក្រសួង ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូទី៩-១៩។
យោងតាមសេចក្ដីណែនាំរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រ សួងមហាផ្ទៃ បានប្រាប់ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការដែលមកពេញការងារក្នុងទីស្តីការ ក្រសួង និងភ្ញៀវដែលមានភារកិច្ចចូលមកទំនាក់ទំនងការងារត្រូវអនុវត្តវិធានការធ្វើ តេស្ករហ័សរកមេរោគកូវីដ- ១៩ ដូចខាងក្រោម៖
១, ថ្នាក់ដឹកនាំ មន្ត្រីរាជការដែលមកបំពេញការងារក្នុងទីស្តីការក្រសួងមហាផ្ទៃត្រូវធ្វើតេស្តរហ័សរកមេរោគកូរីដ- ១៩ រៀងរាល់ថ្ងៃធ្វើការនៅច្រកចូលនៃទីស្តីការក្រសួង មុនពេលអនុញ្ញាតឲ្យចូលបម្រើការងារក្នុងការិយាល័យ ។
២. សម្រាប់ភ្ញៀវដែលចូលមកក្រសួងមហាផ្ទៃ ត្រូវធ្វើតេស្ដរហ័សរកមេរោគកូវីដ-១៩ រួច ទើបអនុញ្ញាត ឲ្យធ្វើការទំនាក់ ទំនងការងារ និង៣. ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ដែលមកបំពេញការងារត្រូវអនុវត្តនូវវិធានការអនាម័យ ការពារខ្លួនឲ្យបានខ្ជាប់ខ្ជួន និងជាប់ជាប្រចាំដូចជា៖ ពាក់ម៉ាស់ លាងដៃនឹងអាល់កុល ឬ ជែលអាល់កុល ឬសាប៊ូឲ្យបានញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាពបុគ្គល។
សម្ដេចក្រឡាហោមថា ការធ្វើតេស្តរហ័សចំពោះមន្ត្រីរាជការ និងភ្ញៀវដែលមកបំពេញការងារ និងចេញចូលក្នុងទីស្តីការក្រសួងនេះ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅទីស្តីការក្រសួងមហាផ្ទៃ ក្នុងបរិបទ នៃព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ឲ្យកាន់តែមានប្រសិទ្ធ ភាពខ្ពស់។
សម្ដេចបានជំរុញដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងភ្ញៀវដែលមានភារកិច្ចទំនាក់ ទំនងការងារជាមួយក្រសួងមហាផ្ទៃ ត្រូវចូលរួមអនុវត្តតាមការណែនាំខាងលើឱ្យមានប្រសិទ្ធភាពប្រកបដោយស្មារតីទទួលខុស ត្រូវខ្ពស់ផងដែរ៕