ការងារល្អមិននាំគ្នាធ្វើទេ! ចាប់ខ្លួនជនសង្ស័យ២នាក់ ករណីគាស់ផ្ទះលួចយកសម្ភារៈ

0
10

ភ្នំពេញ៖ កម្លាំងប៉ុស្តិ៍នគរបាលមិត្តភាព នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១១ និង៣០នាទី បានឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ករណីលួចមានស្ថានទម្ងន់ទោស (គាស់ផ្ទះលួចយកសម្ភារៈ) ស្ថិតនៅត្រង់ចំណុចផ្ទះលេខ១២៦Eo ផ្លូវ១៣៤ ភូមិ៣ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។

មន្រ្តីនគរបាលខណ្ឌ៧មករា បានឲ្យដឹងថា ជនសង្ស័យចំនួន ២នាក់មានឈ្មោះ ១-ឈ្មោះ ហៀង សារុន ភេទប្រុស អាយុ៤៨ឆ្នាំ មានទីលំនៅ មិនពិតប្រាកដ មុខរបររើសអេតចាយ (មានសារធាតុញៀន)។ ២-ឈ្មោះ ពៅ ចាន់ថន ភេទប្រស អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះជួល ផ្សារឌុយម៉ិច សង្កាត់មនោរម្យ ខណ្ឌ៧មករា (មានសារធាតុញៀន)។

ចំណែកជនរងគ្រោះ ១-ឈ្មោះ ដៅ ឆេង ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរលក់ដូរ នៅផ្ទះលេខ៦២ ផ្លូវ១១ បូរីជីបម៉ុង សង្កាត់ភ្នំពេសថ្មី ខណ្ឌសែនសុខ រាជធានីភ្នុំពេញ ។ ២-ឈ្មោះទ្រី សៀងហាក់ ភេទប្រុសអាយុ៤៣ឆ្នាំ មុខរបរបើកបររថយន្ត នៅផ្ទះលេខ៨៨ ផ្លូវលំ សង្កាត់ចោមចៅ៣ ខណ្ឌពោសែនជ័យ រាជធានីភ្នំពេញ។

សម្ភារៈបាត់បង់នៅក្នុងផ្ទះជនរងគ្រោះឈ្មោះ ដៅ ឆេង រួមមាន៖ ម៉ាស៊ីនត្រជាក់ ៧គ្រឿង, កុំព្យូរទ័រ ៣គ្រឿង, ទ្វារឈើរ ៧សន្លឹក។

សម្ភារៈបាត់បង់នៅក្នុងផ្ទៈជនរងគ្រោះឈ្មោះទ្រី សៀងហាក់ រួមមាន៖កូនសោរជញ្វៀនចំនួន ៣, ម៉ាឡេត ១, ដែកកាប់១។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនមកអធិការដ្ធាននគរបាលខណ្ឌ៧មករា កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here