ឧត្ដមសេនីយ៍ ទី ចំរើនកុសល ប្រតិកម្មនិងបញ្ចេញមតិបែបនេះ ក្រោយឃើញរថយន្តពាក់ស្លាកលេខ ខម ដាក់កូនក្មេងនៅខាងក្រោយនៃរថយន្ត

0
20

ភ្នំពេញ៖ ក្រោយឃើញរូបភាពមួយសន្លឹក ដែលបង្ហាញពីរថយន្តពាក់ស្លាកលេខ ខម ដាក់កូនក្មេងឲ្យជិះនៅផ្នែកខាងក្រោយឧត្ដមសេនីយ៍ ទី ចំរើនកុសល បានប្រតិកម្មនិងបញ្ចេញមតិថា ពិតជាគ្រោះថ្នាក់ខ្លាំងណាស់ការដាក់កូនក្មេងនៅ ខាងក្រោយនៃរថយន្តបែបនេះ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១នេះ ឧត្ដមសេនីយ៍ ទី ចំរើនកុសល បានលើកឡើងថា”ពិតជាគ្រោះថ្នាក់ ខ្លាំងណាស់ចំពោះការដាក់កូនក្មេងនៅចំណែកខាងក្រោយនៃរថយន្តភីកអាប់បែបនេះ។ យោងមាត្រា ៨នៃច្បាប់ចរាចរណ៍ផ្លូវគោក បានប្បញ្ញតិថាកុមារចាប់ពីអាយុ១០ខែទៅក្រោម៥ឆ្នាំត្រូវអង្គុយក្នុងកៅអីសម្រាប់កុមារដែលមានខ្សែក្រវាត់សុវត្តិភាពផ្អែកកៅអីនេះទៅនឹងកៅអី ក្រោយនៃរថយន្ត។ បើតាមរូបភាពនេះតើមានកុមារក្រោមអាយុ៥ឆ្នាំប៉ុន្មាននាក់ដែលបានអង្គុយ នៅបាំងខាងក្រោយនេះ?ហេតុអីនគរបាលចរាចរណ៍ នៅតាមដងផ្លូវមិនចាប់អារម្មណ៍ក្នុងរឿងមួយនេះទើបបានបណ្តែតបណ្តោយឲ្យមានទិដ្ឋភាព បែបនេះកើតឡើង?”៕

LEAVE A REPLY

Please enter your comment!
Please enter your name here