ទៀតហើយ! កម្លាំងសមត្ថកិច្ច ចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់ ក្នុងទន្លេរ នៅស្រុកបាកាន

0
11

ភ្នំពេញ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមេទឹកបានសហការជាមួយកម្លាំងរដ្ឋបាលជលផលរាំងទិល កម្លាំងបរិស្ថាន និងកម្លាំងយោធា សរុបចំនួន ១៤នាក់ ប្រើប្រាស់កាណូត ៤គ្រឿង ដឹកនាំដោយនាយផ្នែករដ្ឋបាលជលផលរាំងទិល កាលពីថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ១១ និង៤៥នាទី បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅចំណុចកោះគ្របបាយរហូតដល់ចំណុចក្បាលជ្រោយពាមដីរនាត ស្ថិតនៅភូមិក្អមសំណ និងភូមិដីរនាត ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់។

តាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកបាកានបានឲ្យដឹងថា ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបនេះ សមត្ថកិច្ចចម្រុះប្រមូលបានវត្ថុតាងរួមមាន៖ ក្បាលបរចំនួន២២គ្រឿង(១២ខ្សែ),សាច់អួនប្រវែង ២៥០០ម៉ែត្រ,បង្គោលចំរ៉ឹងចំនួន ១៨០០ដើម,និងកូនត្រីចម្រុះចំនួន១៦គីឡូក្រាម។

ចំពោះកូនត្រីទាំង១៦គីឡូក្រាមត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះ ចាក់លែងចូលក្នុងទន្លេវិញ រីឯវត្ថុតាងខាងលើសមត្ថកិច្ចបាន បំផ្លាញចោលនៅហ្នឹងកន្លែង៕

LEAVE A REPLY

Please enter your comment!
Please enter your name here