កម្ពុជាសម្រេចផ្អាកការធ្វើដំណើរចេញ-ចូល ព្រំដែនកម្ពុជា-វៀតណាម រយៈពេល១ខែ

0
6

ភ្នំពេញ៖ ដើម្បីទប់ស្កាត់ការរីករាយដាលនៃជំងឺកូវីដ១៩ ចម្លងចូលមកកម្ពុជា រាជរដ្ឋាភិបាលបានសម្រេចផ្អាកជាបណ្ដោះអាសន្ន សម្រាប់ការធ្វើដំណើរចេញ-ចូលឆ្លងកាត់ព្រំដែនកម្ពុជា-វៀតណាមរបស់កម្មករជំនាញ អ្នកបច្ចេកទេស បុក្គលិកក្រុមហ៊ុននានា របស់វៀតណាមរយៈពេល១ខែ។

យោងតាមលិខិតរបស់ក្រសួងការបរទេស ផ្ញើជូន ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសវៀតណាម នៅថ្ងៃទី១៣ កក្កដា បានឲ្យដឹងថា ការផ្អាកជាបណ្ដោះអាសន្ន ចាប់ផ្តើមពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១តទៅ លើកលែងករណីអ្នកជំងឺដែលត្រូវព្យាបាលនៅវៀតណាម អ្នកការទូត មន្ត្រីរាជការ ដែលមានបេសកកម្មតាមការអញ្ជើញរបស់អាជ្ញាធរនៃប្រទេសទាំងពីរ រួមទាំងនិស្សិត សិក្ខាកាម ដែលបានបញ្ចប់ការសិក្សា ឬករណីមានការអនុញ្ញាតពិសេសពីរាជរដ្ឋាភិបាល។

លិខិតដដែលបន្ថែមថា ចំពោះបុក្គលិក និងក្រុមជំនាញរបស់ក្រុមហ៊ុន វៀតណាមដែលបានចូលមកកម្ពុជារួចហើយទាំងអ្នកដែលបានធ្វលចត្តាឡីស័ករួច និងអ្នកដែលកំពុងធ្វើចត្តាឡីស័ក មិនត្រូវបានអនុញ្ញាតិឲ្យត្រឡប់ទៅប្រទេសវៀតណាមវិញទេ ក្នុងអំឡុងនៃការផ្អាកការចេញ-ចូលបណ្ដោះអាសន្ននេះ។

ជាមួយគ្នានេះសូម សហការជាមួយអាជ្ញាធរវៀតណាម ដើម្បីស្នើឲ្យអាជ្ញាធរនៃប្រទេសទាំងពីរជួយសម្របសម្រួលកិច្ចដំណើរការនៃការដឹកជញ្ជូន នាំចេញ និងនាំចូលទំនិញនានាដោយអនុវត្តឲ្យបានម៉ឺងម៉ាត់ តាមវិធានការសុខាភិបាលនៃប្រទេសទាំងពីរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here