គណបក្សយុវជនកម្ពុជា ប្រកាសតែងតាំងសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍២រូប

0
15

ភ្នំពេញ÷ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជាបានប្រកាស តែងតាំងសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ ចំនួន២រូប។

សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍របស់គណបក្ស យុវជនកម្ពុជា ទាំង២រូបនោះរួមមាន: ១- លោក ហា រ៉ាវិន និងទី២- លោក ណៃ សារុន ជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណបក្សយុវជនកម្ពុជា។

លោក ពេជ្រ ស្រស់ បានលើកឡើងថា ដោយផ្អែកលើសកម្មភាព សមត្ថភាព និងឆន្ទៈរបស់លោកទាំង២ក្នុងការបម្រើគណបក្សដោយស្មោះត្រង់ព្រមទាំងមានមនសិកាស្នេហាជាតិដោយស្មោះស្ម័គ្រដូច្នេះទើបលោកទាំង២នាក់ត្រូវបានគណៈកម្មាធិការអចិន្រ្តៃយ៍នៃគណបក្សយុវជនកម្ពុជាផ្តល់សេចក្តីទុកចិត្តតែងតាំង ជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ របស់គណបក្សយុវជនកម្ពុជាតទៅ។

លោក ពេជ្រ ស្រស់ បន្ថែមថា ក្នុងនាម ជាប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍ និងជាប្រធានគណបក្សយុវជនកម្ពុជាផងនោះ សូមជូនពរលោកទាំងពីរនាក់ជួបតែសំណាង ល្អ និងបំពេញភារៈកិច្ចជោគជ័យនៅ ក្នុងមុខតួនាទីថ្មីបន្ថែមនេះគ្រប់កាលៈទេសៈ។លោក ណៃ សារុន អាវក្នុងស និងលោក ហា រ៉ាវិន អាវក្នុងខៀវ៕

LEAVE A REPLY

Please enter your comment!
Please enter your name here