មន្ត្រីឧទ្យានុចាប់ឃាត់គោយន្ដកន្ក្រៃយ៍ ដឹកឈើជាច្រើនម៉ែត្រគូប

0
6

ភ្នំពេញ÷ មន្ទីរបរិស្ថានខេត្តកំពង់ធំ នៅដែនជម្រកសត្វព្រៃព្រៃឡង់ មន្ត្រីឧទ្យានុរក្សស្នាក់ការអូរក្រពើ ចុះល្បាតដល់តំបន់ទួលក្រាំង ឃាត់គោយន្ដកន្ក្រៃយ៍ចំនួន១គ្រឿង ដឹកឈើប្រភេទសរសរឈើទាល និងឃ្នាបឈើទាល សរុបចំនួន១,៥៧៥ ម៉ែត្រគូប។

ក្រសួងបរិស្ថានបានឲ្យដឹងថា ចំណែកមន្ត្រីឧទ្យានុរក្សស្នាក់ការច្រកតោល ចុះល្បាតដល់តំបន់តារៀម ក្នុងសហគមន៍តំបន់ការពារ ធម្មជាតិក្បាលដូនក្រី ឃាត់គោយន្ដកន្រ្តៃយ៍ចំនួន១គ្រឿង ដឹកឈើប្រភេទក្ដារផ្ដៀកសរុបចំនួន០,៧៨០ ម៉ែត្រគូបផងដែរ។

ដោយឡែក លោក អ៊ី វិចអុល អនុប្រធានការិយាល័យដែនជម្រកសត្វព្រៃ ដឹងនាំកម្លាំងមន្ត្រីឧទ្យានុរក្សនៅរបៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ ចុះល្បាតដល់តំបន់បុស្បស្បូវ អូរតាកាវ និងដីរអិល
ប្រទះឃើញការកាប់រានទន្ទ្រានព្រៃយកដីធ្វើចម្ការប្រហែល១,៥ហិកតា និងបានកម្ទេចចោលកូនស្វាយចន្ទីទើបដាំថ្មីចំនួន៩១ដើម លើផ្ទៃដីប្រហែល៣០អារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here