ភ្នំពេញ៖ ក្រុមមន្រ្តីឧទ្យានុរក្សបានរឹបអូសឈើធ្នង់ចំនួន១ តោននៅជិតព្រំដែនថៃ ខណ: ឈ្មួញបានរត់គេចខ្លួន ប៉ុន្តែក្រោយមកត្រូវបានគេស្គាល់អត្តសញ្ញាណ ហើយករណីមួយនេះ ត្រូវបានបញ្ជូនទៅតុលាការ។ នេះបើយោងតាមអង្គការសម្ព័ន្ធមិត្តសត្វព្រៃ។
ឈើធ្នុង គឺជាប្រភេទឈើដែលជិតផុតពូជមួយក្នុងចំនោមឈើ២៣ប្រភេទទៀតដែលស្ថិតនៅក្រោមការគំរាមកំ ហែង នៅក្នុងតំបន់ជួរភ្នំក្រវាញ៕


