ដំណឹងល្អ! សម្ដេចតេជោ ប្រកាសពីគម្រោងចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យ អាយុពី១២-១៧ឆ្នាំ

0
10

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសអំពីគម្រោងចាក់វ៉ាក់សាំងជូនកុមារ និង យុវវ័យ អាយុពី១២ឆ្នាំ ដល់១៧ឆ្នាំ។

តាមរយ:សារសំឡេងពិសេស នៅព្រឹកថ្ងៃទី១៦ ខែកក្កដាឆ្នាំ២០២១នេះ សម្ដេចបានបញ្ជាក់ថា “យើងមានការចាំបាច់ ដើម្បីចាក់ជូនកុមារ និងយុវវ័យអាយុ១២ ដល់អាយុ១៧ឆ្នាំបន្តទៀត បន្ទាប់ពីដំណើរការចាក់ វ៉ាក់សាំង សម្រាប់អ្នកដែលមានអាយុពី១៨ឆ្នាំឡើងទៅ ដែលមកដល់ពេលនេះ យើងចាក់បានប៉ុន្មានជា៥លាន ៤សែននាក់រួចស្រេចទៅហើយ”។

សម្ដេចបន្ថែមថា ដូច្នេះពិតប្រាកដណាស់ថា កម្ពុជាមានតម្រូវការនៃការចាក់វ៉ាក់សាំងសម្រាប់កុមារ និងយុវ័យចាប់ពីអាយុ១២ឆ្នាំ ដល់អាយុ ១៧ឆ្នាំ ដែលតាមពីឯកឧត្ដមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន មានប្រមាណជាង១លាន ៩សែន នាក់ ដោយសម្ដេចតេជោបញ្ជាក់ថា គឺជុំវិញ២លាននាក់ ដែលត្រូវការវ៉ាក់សាំងចំនួន៤លានដូស ឬជាង ៤លានដូសបន្ថែមទៀត សម្រាប់ការចាក់ជូនចំពោះកុមារ និងយុវវ័យកម្ពុជា។

សូមរំលឹកថា គិតត្រឹមយប់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ៥,៤១៧,៣៤៨នាក់ សម្រាប់លទ្ធផលចាក់វ៉ាក់សាំងគោលដៅ១០លាននាក់ បានចំនួន៥៤.១៧%៕

LEAVE A REPLY

Please enter your comment!
Please enter your name here