មេបក្សយុវជនកម្ពុជា! ការឡើងថ្លៃមុខទំនិញនិងសាំងស្របពេលកូវីដ១៩មិនធូរស្រាល នឹងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់ជីវភាពពលរដ្ឋខ្មែរ

0
11

ភ្នំពេញ÷ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជាបានលើកឡើងថា ការឡើងថ្លៃមុខទំនិញនិងសាំងស្របពេលកូវីដ១៩មិនធូរស្រាល នឹងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពពលរដ្ឋខ្មែរ។

លោក ពេជ្រ ស្រស់ បានលើកឡើងតាមរយ:បណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះថា ” ការឡើងថ្លៃមុខទំនិញនិងសាំងស្របពេលកូវីដ១៩ មិនធូរស្រាលបែបនេះ នឹងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពពលរដ្ឋខ្មែរ ហើយរឹតតែបន្ថែមបន្ទុកដល់ពលរដ្ឋថែមមួយកំរិតទៀត ក្រៅពីការស្វែងរកចំណូលបង់ធនាគារ ដូច្នេះរាជរដ្ឋាភិបាល គួរបង្កើតឲ្យមាននូវគោលនយោបាយដោះស្រាយបញ្ហាសេដ្ឋកិច្ចជូនប្រជាពលរដ្ឋខ្មែរក្នុងកម្រិតណាមួយ ដើម្បីបន្ធូរបន្ថយដល់ទុក្ខលំបាក របស់ប្រជាពលរដ្ឋខ្មែរយើងក្នុងកាលៈទេសៈនេះ”។

លោកបន្ថែមថា ដោយនៅក្នុងសេចក្តីប្រកាសរបស់ក្រសួងពាណិជ្ជកម្មទាក់ទងប្រេងសាំង ដែលមានតម្លៃ4100រៀលក្នុងមួយលីតនេះគឺជាសញ្ញាបញ្ជាក់ថា ទំនិញឡើងថ្លៃខ្ពស់គឺផ្ទុយពីពលរដ្ឋខ្មែររកប្រាក់ ចំណូល បានទាបនៅក្នុងកាលៈទេសៈនេះ ហើយនឹងជះឥទ្ធិពលអាក្រក់ដល់ជីវភាព របស់ប្រជាពលរដ្ឋខ្មែរតែម្តង៕

LEAVE A REPLY

Please enter your comment!
Please enter your name here